(ភ្នំពេញ)៖ ផលិតផលល្អពិត…ឈ្នះរង្វាន់ពិត! បានទាំងទូរទស្សន៍ដែលមានគុណភាពល្អ និងមានឱកាសឈ្នះរង្វាន់ដែលមិនគួរឱ្យជឿ។

ពិតជាអស្ចារ្យ និងកាន់តែរំភើបជាមួយនឹងកម្មវិធីឈ្នះរង្វាន់ដែលមិនធ្លាប់មានប្រចាំឆ្នាំសម្រាប់ប្រូម៉ូសិនពិសេស “មហាសំណាង មហារង្វាន់” ពីទូរទស្សន៍ សាមសុង សប្តាហ៍ទី 5 នេះ។

សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់សម្រាប់សប្តាហ៍ទី៥ ដែលបានឈ្នះរង្វាន់ធំកំពូលស្មាតហ្វូន Samsung Galaxy S10 ឈ្មោះហួន ស្រីនិច មកពីខេត្តសៀមរាប និងអតិថិជន ឈ្មោះមៃ ចាន់ផល មកពីខេត្តបាត់ដំបងដែលបានឈ្នះរង្វាន់ទី 2 គឺ ទូរទស្សន៍ 55” មួយរង្វាន់ផងដែរ ។

ខាងក្រោមនេះ គឺជាតារាងឈ្មោះអតិថិជនទាំងអស់ ដែលមានសំណាងឈ្នះនូវមហារង្វាន់អស្ចារ្យ ក្នុងកម្មវិធីប្រូម៉ូសិនពិសេសពីការជាវទូរទស្សន៍ សាមសុង ដែលបានធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ ក្រុមហ៊ុន សាមសុង សម្រាប់សប្តាហ៍ទី 5 កន្លងទៅនេះ៖

គួររំឭកផងដែរថា កម្មវិធីប្រូម៉ូសិនពិសេស “មហាសំណាង មហារង្វាន់” ពីការជាវទូរទស្សន៍ សាមសុង ជិតចប់ហើយ! គិតមកត្រឹមសប្តាហ៍នេះគឺនៅសល់តែ 3 សប្តាហ៍ទៀតប៉ុណ្ណោះ។

ដូច្នេះសូមអតិថិជនទាំងអស់រួសរាន់ឡើង! លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ដូចនឹងអតិថិជនមុនៗតាមសប្តាហ៍កន្លងៗមកផងដែរ! ជាថ្មីម្តងទៀតសម្រាប់អតិថិជនដែលបានជាវទូរទស្សន៍ សាមសុង ទាំងអស់សូមកុំភ្លេចសួររកប័ណ្ណធានាពីហាងដែលបានទិញដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុង។

អតិថិជន ដែលពុំទាន់បានឈ្នះនៅឡើយ សូមរង់ចាំតាមដានការចាប់រង្វាន់នៅសប្តាហ៍បន្តទៀត ព្រោះរង្វាន់ធំៗអស្ចារ្យ ដូចជា៖ កំពូលស្មាតហ្វូន Samsung Galaxy S10, ទូរទស្សន៍ 55”, ទូរទស្សន៍ 32”, និង Sound Bar ដ៏ទំនើបទាន់សម័យជាច្រើនទៀតកំពុងរង់ចាំអតិថិជនទាំងអស់គ្នាដើម្បីក្លាយជាម្ចាស់!

សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការចូលរួមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង តាមរយៈ link (https://www.facebook.com/SamsungCambodia/ ) ឬទាក់ទងមកកាន់៖ 1800-203232៕