(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា នឹងពន្យល់ពាក់ព័ន្ធប្រធានបទ «កញ្ចប់ហិរញ្ញប្បទាន២០លានដុល្លារ របស់ធនាគារកាណាឌីយ៉ា សម្រាប់គម្រោង សហគ្រិនស្ត្រីវៃឆ្លាតនៅកម្ពុជា»។
ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងលោកស្រី អេង លីគង់ ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។
ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.