Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភាពញៀនគ្រឿងញៀន មិនមែនជាបទឧក្រិដ្ឋ តែជាជំងឺខួរក្បាលអាចព្យាបាលបាន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែកក្កដា៖ បង្ក្រាប២៨ករណី ឃាត់ខ្លួន៦១នាក់

26-07-2019 17:24

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២៨ករណី ក្នុងនោះមានករណីប្រើប្រាស់៥ករណី និងជួញដូរ ២៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៦១នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤,៨៧៤ករណី ឃាត់មនុស្ស ១០,៧២០នាក់ (ស្រី ៧៦៦នាក់) ក្នុងនោះមានជនបរទេស ១៨៧នាក់ផងដែរ៕