(តាកែវ)៖ អតីតសិស្សវិទ្យាល័យជាស៊ីមតាកែវ ដែលប្រឡងយកសញ្ញាបត្រសាលាកម្រឹតសិក្សាទី២ និងទី៣ជំនាន់ ឆ្នាំ១៩៨៦ នឹងរៀបចំពិធីជួបជុំដើម្បីរំលឹកគុណគ្រូ ធ្វើពិធីអភិសេករូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ និងរូបសំណាក់លួងព្រះស្ដេចកន ព្រមទាំងសម្ភោធបង់អង្គុយ នៅសួនច្បារក្បែស្រះទឹក ក្នុងសាលា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្អែកនេះ។

នៅក្នុងឱកាសនេះ លោក រិន រ៉ាវី ប្រធានក្រុមរៀបចំកម្មវិធីនេះ ក៏បានធ្វើការអញ្ជើញដល់មិត្តភក្រ្តដែលជាអតីតសិស្សវិទ្យាល័យជាស៊ីម ជំនាន់ឆ្នាំ១៩៨៦ ទាំងអស់ នៅថ្ងៃទី២៧ ខែកក្កដា ស្អែកនេះ វេលាម៉ោង១ រសៀល នៅវិទ្យាល័យជាស៊ីមតាកែវ។

លោក រិន រ៉ាវី បានឱ្យដឹងថា ពិធីនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីរំលឹក និងសម្ដែងការគោរពដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូ ដែលបានផ្តល់ចំណេះដឹងជាច្រើន, រឹតចំណងមិត្តភាពសាមគ្គីភាពនៃសិស្សរួមជំនាន់ និងបានជួបជុំគ្នាដឹងពីសុខទុក្ខគ្នាទៅវិញទៅមក, ជួបជុំរំលឹកអនុស្សាវីយ៍រវាងគ្នា និងគ្នានៃសិស្សរួមជំនាន់ទាំងអស់ និងគៀងគររកថវិកាមូលនិធិសម្រាប់ជួយទ្រទ្រុងដល់សាលា ដូចជាជួយលាបថ្នាំព៌ណទៅលើជញ្ជំងអាគារសាលាដែលចាស់ៗ៕