(ភ្នំពេញ)៖ បន្ទាប់ពីយុទ្ធនាការរបស់ក្រុមហ៊ុនរថយន្ត MG ជាមួយកំពូលអ្នកប្រយុទ្ធ ចាន់ រតនា ដោយមានទស្សនិកជនជាង ២០០,០០០នាក់ចូលទស្សនា និងនៅក្នុងទស្សនាវដ្ដីមានអ្នកតាមដានច្រើនជាង ១០,០០នាក់ ដែលរិតតែជំរុញឱ្យ MG ឆ្ពោះទៅរកអតិថិជនថ្មីបន្ថែមទៀតនោះ ក្រុមហ៊ុន MG បាននាំមកនូវយុទ្ធនាការថ្មីដ៏ល្អមួយទៀតហើយ ជាមួយនឹងកំពូលតារា Fiyata វិញម្តង។
កំពូលតារា Fi Yata បានសរសើរចំពោះអារម្មណ៍នៃការរចនាបទរបស់ MG គឺជាមុខមាត់ថ្មីនៅក្នុងយុទ្ធនាការចុងក្រោយរបស់ពួកគេ សម្រាប់ភាពទាន់សម័យរបស់ MG ZS ។ នាងបានអនុម័តសំរាប់ MG ZS មានតំលៃយ៉ាងល្អឥតខ្ចោះ ក្នុងនាមជាស្ត្រីជំនួញដ៏ពូកែគ្រប់គ្រងអាជីវកម្មរបស់នាង ជាមួយបុគ្គលិកលក្ខណៈ និងមានតម្លៃដ៏ខ្លាំងក្លាផងដែរ។ រថយន្ត MG ZS គឺជារថយន្តដ៏អស្ចារ្យមួយ សម្រាប់ម្ចាស់អាជីវកម្មដែលមានឯកទេសក្នុងការលក់រាយ និងសេវាកម្មនៅក្នុងរាជធានីភ្នំពេញ។
សំរាប់ MG ZS វាពិតជាងាយស្រួលក្នុងការបើកបរ ដែលប្រើដោយម៉ាស៊ីន 1.0T ជួយសន្សំសំចៃប្រេងសាំងក្នុងការប្រើប្រាស់ ដែលបង្កើនថាមពលដោយសារតែវាប្រើ Turbo ។ ផ្ទៃខាងក្នុងរថយន្តមានទំហំធំទូលាយ ជាមួយនឹងខ្លប់ក្រោយធំបំផុត នៅលើទីផ្សារសម្រាប់ប្រភេទ SUV ខ្នាតតូច ដែលមានទំហំ ៤៤៨ លីត្រ។ អ្នកអាចដាក់ឧបករណ៍ចាំបាច់របស់អ្នកបានយ៉ាងងាយស្រួល ក៏ដូចជាកញ្ចប់ដែលអ្នកត្រូវការ ដើម្បីផ្តល់ជូនដល់អតិថិជន ឬអ្នកលក់រាយនៅទូទាំងទីក្រុង។
លោក PUM Sorya នាយកគ្រប់គ្រងក្រុមហ៊ុន អេមជីខេមបូឌា បានលោកឡើងថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទី កញ្ញា Fi Yata ដែលមានឥទ្ធិពលដល់ម៉ាក MG។ នាងគឺជាតារាម៉ូដែលតែប៉ុណ្ណោះ នាងបំផុសទឹកចិត្តយុវវ័យឱ្យចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ហើយលូតលាស់ទាំងលើជីវិតផ្ទាល់ខ្លួន និងអាជីពរបស់ពួកគេ៕