(ភ្នំពេញ)៖ ការប្រកួត Super Data Race របស់ក្រុមហ៊ុន Cellcard បានមកដល់ខេត្តកំពង់ចាម ដែលជាទីតាំងទី៤ ដែលនឹងរៀបចំព្រឹត្តិការណ៍ដ៏ពេញនិយមមួយនេះ។ ការប្រកួតនឹងចាប់ផ្តើម ក្នុងខេត្តកំពង់ចាម នៅវេលាម៉ោង៤រសៀល ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងនៅក្នុងវិទ្យាល័យព្រះសីហនុ។

ដើម្បីមានសិទ្ធិចូលរួមប្រកួត បេក្ខជនតម្រូវឲ្យទាញយកកម្មវិធី Super Data Race ពី Google Play ឬក៏ iOS App។ បន្ទាប់មកបេក្ខជនទាំងអស់ ត្រូវចុះឈ្មោះជាមួយ នឹងលេខទូរស័ព្ទរបស់ប្រព័ន្ធសែលកាត របស់ពួកគេរួចហើយ ទៅយកសម្ភារសម្រាប់ការប្រកួត នៅស្តង់សែលកាត និងចូលតម្រង់ជួរនៅក្នុងវិទ្យាល័យព្រះសីហនុ ដើម្បីចាប់ផ្តើមការប្រកួត។

កម្មវិធី Super Data Race ជាកម្មវិធីបង្កើតឡើង សម្រាប់លើកទឹកចិត្តសិស្សានុសិស្ស ទទួលបាននូវហ្គេមសប្បាយៗ តាមរយៈអនឡាញ និង បង្ហាញពីបណ្តាញ 4G LTE របស់ប្រព័ន្ធសែលកាតដ៏លឿនជាងគេ បំផុតនៅកម្ពុជា។ បេក្ខជនអាចទទួលបានឱកាសឈ្នះរង្វាន់ មានដូចជា ទូរស័ព្ទ iPhone XS Max iPad ទូរស័ព្ទ Huawei Nova3i កាសAirPods និងរង្វាន់ផេ្សងៗជាច្រើនទៀត។

ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី តារាកិត្តិយសល្បីៗផងដែរ ដូចជា លោក ថេណា លោក ប៊ុនឡេង និង ក្រុមតារាចំរៀង Mustache ដើម្បីផ្តល់ភាពសប្បាយ រីករាយដល់អ្នកចូលរួមទាំងអស់ នៅចុងកម្មវិធី។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា «កម្មវិធី Super Data Race នៅតែបន្តទទួលបានការចាប់អារម្មណ៍ ពីអ្នកលេងជាច្រើន តាមបណ្តាខេត្តនានា។ កម្មវិធីប្រកួតនេះ បានក្លាយជាវេទិកាដ៏ពេញនិយម សម្រាប់យុវវ័យខ្មែរ ដើម្បីទទួលបានបទពិសោធន៍ ច្នៃប្រឌិតថ្មី សម្រាប់ហ្គេមអនឡាញ និង រីករាយជាមួយ ពិភពឌីជីថល»។

លោក អៀន វ៉ាត់សុន បានបន្ថែមថា «ពួកយើងចង់ធ្វើឲ្យអតិថិជនរបស់យើង ទទួលបាននូវបទពិសោធន៍ ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង ដ៏មានល្បឿនលឿន ដែលប្រណាំងនឺងពេលវេលា ដើម្បីបំបែកគន្លឹះហ្គម និងរីករាយជាមួយ ការភ្ញាក់ផ្អើលគ្រប់វគ្គ Super Data Race ថ្មីរបស់យើង ជាមួយបណ្តាញ ដែលទទួលពានរង្វាន់ ល្បឿនលឿនរបស់យើង»។

សម្រាប់ព័ត៌មានបន្ថែម និងព្រឹត្តិការណ៍នាពេលខាងមុខ សូមចូលទៅកាន់ទំព័រ Facebook របស់ Cellcard Play៕