(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងចុះសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជារាស្ត្រនៅក្នុងភូមិតានក ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នៅក្នុងពិធីនេះក៏មានការយាង និមន្ត និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ ផ្សេងទៀត។
នៅក្នុងឱកាសនោះ ព្រះមហាក្សត្រជាគោរពដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់មានព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខចំពោះកូន ចៅ ពីសម្តេចម៉ែ ដែលទ្រង់តែងតែនឹករលឹកចំពោះកូនចៅ ចៅទួតទាំងអស់ពីចម្ងាយគ្រប់ពេលវេលា។ ព្រះមហាក្សត្រ ទ្រង់ព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រចំនួន៤៣៧គ្រួសារ៕