(ភ្នំពេញ)៖ កម្លាំងនៃគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ បានបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេសចំនួន៤ករណី និងបានដុតបំផ្លាញយានកែច្នៃ១៦គ្រឿង។

របាយការណ៍របស់គណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញលទ្ធផលបង្ក្រាបយ៉ាងដូច្នេះថា៖

*ទី១៖ បង្រ្កាបបទល្មើសព្រៃឈើ៖ ០៤លើក ចាប់យកបានគោយន្ត០៧គ្រឿង, បំផ្លាញចោលរថយន្តកែច្នៃ០៤គ្រឿង, ឌីណាម៉ូ០២គ្រឿង, តាប០៣គ្រឿង។ ចាប់យកឈើល្មើសចម្រុះ ចំនួន៧៨ដើម, ឈើក្រឡឹង ១១០ដើម, ឈើមិនទាន់វាស់វែង។ ប្រតិបត្តិការនេះ មានការសហការពី សមត្ថកិច្ចកំពង់ធំ, ក្រចេះ និងព្រះវិហារ)។ ចំណែកឯនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងក្រុមហ៊ុនប៉ាស៊ីហ្វិច កម្លាំងបានរកឃើញឈើល្មើស ចំនួនប្រមាណជាង៣០០០ម៉ែត្រគូប (កំពុងវាស់វែង)។

*ទី២៖ សកម្មភាពត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើ៖ ០៥លើក មានច្បាប់១៣ទីតាំង, អត់ច្បាប់១៨ទីតាំង ប្រតិបត្តិការនេះបានធ្វើនៅ ខេត្តកំពង់ស្ពឺ, កំពង់ធំ, រតនៈគីរី, ព្រះវិហារ និងខេត្តបន្ទាយមានជ័យ។

*ទី៣៖ បង្រ្កាបករណីទន្ទ្រានដីខុសច្បាប់៖ ០១លើក ចាប់យកបានអេស្កាវ៉ាទ័រ០៣គ្រឿង និងរថយន្ត០១គ្រឿង នៅខេត្តកោះកុង៕