(ភ្នំពេញ)៖ គម្រោង ខុនដូ ឡា ខូស៊្សី ធីខេ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោងរបស់ខ្លួនជាផ្លូវការនៅចំកណ្ដាលទីក្រុងភ្នំពេញ ស្ថិតនៅខណ្ឌទួលគោក ទីក្រុងភ្នំពេញ។
គម្រោង ខុនដូ ឡា ខូស៊្សី ធីខេ មានទីតាំងនៅចម្ងាយប្រមាណត្រឹម ១០០ម៉ែត្រ ពីភ្លើងស្តុបរង្វង់មូលទួលគោក ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មធំៗរួមមាន៖ តំបន់ពាណិជ្ជកម្មបឹងកក់, អគារការិយាល័យទំនើបចម្រុះ និងជាបណ្តុំនៃសាលារៀនជាតិ និងអន្តរជាតិ, ផ្សារទំនើប AEON Mall Sen Sok City, ផ្សារ Makro មន្ទីរពេទ្យជាតិ, អន្តរជាតិ និងគ្រឹះស្ថានធនាគារ។
គម្រោង ខុនដូ ឡា ខូស៊្សី ធីខេ រចនាឡើងមានលក្ខណៈពិសេស ព្រមទាំងមានរចនាបទប្រកប ដោយផាសុកភាព, បច្ចេកវិទ្យាទាន់សម័យ, ដោយផ្អែកទៅលើស្តង់អន្តរជាតិ។ ខុនដូ ឡា ខូស៊្សី ធីខេ ជាគម្រោងផ្តល់ជូននៅកន្លែងរស់នៅ ពោរពេញប្រកបដោយសុវត្ថិភាព, ផាសុខភាព ដែលផ្តល់ឲ្យការរស់នៅមួយប្រកប ដោយភាពល្អឥតខ្ចោះ។
តំណាងផ្នែកលក់ផ្តាច់មុខក្រុមហ៊ុន Legend Capitaland Development ឲ្យដឹងថា គម្រោង ខុនដូ ឡា ខូស៊្សី ធីខេ ឲ្យដឹងថា គម្រោងនេះនឹងមានបន្ទប់ស្នាក់នៅ៨៤យូនីត បែងចែកជាប្រភេទ១ បន្ទប់គេង ២បន្ទប់គេង ប្រភេទវីឡាលើអាកាស។ សាងសង់ឡើងដោយបំពាក់នូវប្រព័ន្ធអេឡិចត្រូនិច នៅក្នុងអគារទំាងមូល មានចំណុចសំខាន់រួមមាន៖ ប្រព័ន្ធជណ្តើរយន្តប្រអប់ សម្រាប់រថយន្តចំណតរថយន្តបែបទំនើប, ប្រព័ន្ធសន្សំសំចៃ, ការប្រើប្រាស់អគ្គីសនីក្នុងផ្ទះ, ប្រពន្ធ័ការពារអគ្គីភ័យ ឬគ្រប់គ្រងហានិភ័យផ្សេងៗ ក្នុងអគារទាំងមូល ប្រព័ន្ធការពារសុវត្ថិភាព៧ថ្ងៃ និង២៤ម៉ោង។
សូមបញ្ជាក់ថា គម្រោង ខុនដូ ឡា ខូស៊្សី ធីខេ សាងសង់ឡើងដោយក្រុមហ៊ុន Soma Construction & Development ជាក្រុមហ៊ុនមួយមានបទពិសោធខ្ពស់ ក្នុងការសាងសង់អគារស្នាក់នៅ ផ្សារទំនើប និងសំណង់ស្តង់ដាអរន្តជាតិជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៦ ៤៤ ៤០ ១៧, ០៩៩២ ៥៧ ៦៥ ៧៦, ០៩០ ៣៨ ៤៣ ៣៣ ឬតាមរយៈអ៊ីម៉ែល Email៖ [email protected]៕