(ស្ទឹងត្រែង)៖ មន្រ្តីយោធាខ្មែរ២រូបដែលឈរជើងការពារទឹកដីនៅតំបន់ព្រំដែនអូរអាឡៃ ក្នុងស្រុកសៀមបាង ខេត្តស្ទឹងត្រែង ត្រូវបានទឹកហូរកួចយកទៅបាត់ ពេលពួកគេកំពុងធ្វើដំណើរទៅព្យាបាលជំងឺគ្រុនចាញ់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។
ពួកគេទាំង២នាក់ បានឌុបគ្នាទៅស្វែងរកសេវាព្យាបាលជំងឺគ្រុនចាញ់ តែជាអកុសលពេលបើកម៉ូតូដល់ផ្លូវលំវាងស្ពានកំពុងសាងសង់ស្ថិតចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ខណៈមានទឹកហូរខ្លាំងផងនោះ បណ្តាលឱ្យបាក់ផ្លូវ ហើយទឹកបានហួរកួចយកយុទ្ធជនវ័យក្មេងទាំងពីររូបទៅបាត់តែម្តង។
នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ សពមន្ដ្រីយោធា២នាក់ ត្រូវសមត្ថកិច្ចរកឃើញ ដែលអណ្ដែតទៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ពោលនៅចំណុចខាងក្រោម កោះទន្សាយ ស្រុកសៀមប៉ាង។
យុទ្ធជនទាំងពីររូបដែលជួបគ្រោះអកុសលនេះ មានឈ្មោះ សុខ សុវណ្ណឌី និងឈ្មោះ ភី នីដាលិ។ ពួកគេបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។ យុទ្ធជនទាំងពីររូបជាកងទ័ព ដែលទើបនឹងប្រឡងជាប់ចូលបម្រើកងទ័ព កាលពីឆ្នាំ២០១៨។
ជនរងគ្រោះ ភីនី ដាលិ មានតួនាទី ជានាយក្រុមស៊ើបការណ៍ មានស្រុកកំណើតនៅផ្សារតានី ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត និងឈ្មោះ សុខ សុវណ្ណឌី មានស្រុកកំណើតនៅភូមិកោះតាកូវ ឃុំឫស្សី ស្រុកកំពង់ត្រាច ខេត្តកំពត។
គ្រាដែលព័ត៌មាននៃគ្រោះអកុសលរបស់យុទ្ធជនខ្មែរទាំងពីររូប កំពុងទទួលបានការអានិតអាសូរខ្លាំងពីមហាជននោះ អង្គភាពព័ត៌មាន Fresh News និងសមាជិកគ្រុបតេឡេក្រាម «CPP Win 125» ក៏បានផ្តួចផ្តើមគំនិតគ្នារៃអង្គាសថវិកា ដើម្បីជួយដល់ក្រុមគ្រួសាររបស់យុទ្ធជនទាំងពីររូប។ ការរៃអង្គាសថវិកានេះ ក្នុងគោលបំណងចូលរួមរំលែកការលំបាករបស់គ្រួសាររបស់យុទ្ធជនទាំងពីររូប ហើយជាការគោរពដល់វីរភាពរបស់កងទ័ពវ័យក្មេងទាំងពីរ ដែលពួកគេបានស្ម័គ្រចិត្តចូលបម្រើកងទ័ពលះបង់សេចក្តីសុខរបស់ខ្លួនហ្វឹកហាត់ រស់នៅក្នុងព្រៃ ដើម្បីការពារទឹកដីរបស់ខ្មែរ។
លោក លឹម ជាវុត្ថា ស្ថាបនិក និងអគ្គនាយកអង្គភាពព័ត៌មាន Fresh News និងសមាជិកក្នុងគ្រុបតេឡេក្រាម «CPP Win 125» បានលើកឡើងថា ប្រសិនបើគ្រោះអកុសលនេះ ធ្វើឱ្យបាត់បង់ដល់ជីវិតរបស់យុទ្ធជនទាំងពីររូបនេះពិតមែននោះ ជាការបាត់បង់កងទ័ពកម្ពុជាពីររូបដ៏អង់អាចក្លាហាន បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពការពារជាតិ និងទឹកដី ដែលជាកាយវិការមួយដ៏គួរឱ្យគោរពស្ញប់ស្ញែង។
សម្បុរជនដែលមានសណ្តានចិត្តចូលរួមជួយរំលែកនូវការលំបាករបស់គ្រួសារយុទ្ធជនទាំងពីររូប អាចចូលរួមតាមគណនេយ្យ ABA: 000281016, Wing: 01753214។ Tel: 012 252522។
ខាងក្រោមជានាមសម្បុរសជន ដែលបានចូលរួមឧបត្ថម្ភ៖
១. លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ១លានរៀល
២. លោក ខ័ណ្ឌ ចន្ទ័សុផល ១សែនរៀល
៣. លោក វ៉ាន់ សារាយ ២សែនរៀល
៤. លោក ម៉ោញ កត្តាផល ១សែនរៀល
៥. លោកឧ.ត្រី ឡោ សុភា ១សែនរៀល
៦. លោក ជួន ប៊ុនរឿន ១សែនរៀល
៧. លោក ហួរ ហួត ១សែនរៀល
៨. លោក អេង កេងឈុន ១សែនរៀល
៩. លោកឧ.ត្រី គង់ សត្ថារិន (P3.) ២សែនរៀល
១០. លោកឧ.ទោ សូ សុីផាន ១សែនរៀល
១១. លោក ម៉ន យាង ២សែនរៀល
១២. លោកឧ.ទោ សុទ្ធ ស៉ិនសំបូរ ២សែនរៀល
១៣. លោក សាំង សារិន ២សែនរៀល
១៤. លោក គង់ វិមាន ៥សែនរៀល
១៥. លោកស្រី អ៊ុក ចាន់ចរិយា ២៥ដុល្លារ
១៦. លោក សោម ចន្ថា ២០ដុល្លារ
១៧. លោក កែវ ចន្ថា ១សែនរៀល
១៨. លោកជំទាវ ម៉ែន នារីសុភ័គ ២សែនរៀល
១៩. លោក ម៉ែន សុវណ្ណ ២មុឺនរៀល
២០. លោក សៀ សៀកឡេង ២០ដុល្លារ FN
២១. លោកឧ.ទោ អ៊ាវ ចំរើន ៤សែនរៀល
២២. កញ្ញា ប្រាក់ សេងហួ ២សែនរៀល
២៣. ឧ.ទោ ស៊ន សម្បត្តិ ៥០ដុល្លារ
២៤. លោកវ/ទោ ហ៊ុល សុផា ១សែនរៀល
២៥. លោកមេធាវី ពេជ្រ សម្បត្តិ ១សែនរៀល
២៦. លោកមេធាវី ម៉ៃ វណ្ណាឌី ១សែនរៀល
២៧. លោកវ/ឯក ប៊ុន ណាំអៀង ៤សែនរៀល
២៨. លោក សំណាង ២សែនរៀល
២៩. លោក ធុល វិសាល ៣០ដុល្លា
៣០. លោក ចឹក បូរិន ម៉ៅសុភក្ត័ ២៥ដុល្លារ
៣១. លោក ឡាយ សុវណ្ណ ១សែនរៀល
៣២. លោក ឌៀង សារ៉ាន់ ២សែនរៀល
៣៣. លោក ណុប ផា ២សែនរៀល
៣៤. លោក ថោង សុភក្ត័ ប្រធានសមាគមន៍សុីបុីដា ២៥ដុល្លារ
៣៥. លោក ឡៅ លីហុក ៥០ដុល្លារ
៣៦. នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ១លានរៀល
៣៧. លោកឧកញ៉ា ឌួង ឆាយ និងភរិយា ១លានរៀល
៣៧. កញ្ញាឧត្តមសេនីយ៍ត្រី យុង ខេមរា ១.៦០០.០០០រៀល (ម្នាក់៨០ម៉ឺនរៀល)
៣៨. លោក ឌី រ័ត្នខេមរុណ ២សែនរៀល
៣៩. លោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម ១០០ដុល្លារ
៤០. មន្ដ្រី និងបុគ្គលិក នៃគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ២សែនរៀល
៤១. លោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២សែនរៀល
៤២.លោកជំទាវ គឹម ញ៉ ១លានរៀល
៤៣. លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ៤លានរៀល
៤៤. លោក យិន បញ្ញារិទ្ធ នាយរងមន្ទីរប្រឆាំងគ្រឿងញៀន ៥០ម៉ឺនរៀល។
៤៥. លោកស្រី ទាវ ធីតា ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយសង្គាត់ស្ទឹងមានជ័យទី០២ និងលោក ថោង សារ៉ាត់ ជាស្វាមី ចូលរួមចំនួន១លានរៀល
៤៦. លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ៤សែនរៀល៕