(ស្ទឹងត្រែង)៖ មន្រ្តីយោធាខ្មែរ២រូបដែលឈរជើងការពារទឹកដីនៅតំបន់ព្រំដែនអូរអាឡៃ ក្នុងស្រុកសៀមបាង ខេត្តស្ទឹងត្រែង កន្លែងដែលទ័ពឡាវធ្លាប់ចូលកាន់កាប់ ត្រូវបានទឹកហូរកួចយកទៅបាត់ពេលពួកគេកំពុងធ្វើដំណើរទៅព្យាបាលជំងឺគ្រុនចាញ់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។ រហូតមកដល់ថ្ងៃទី២៥ ខែកក្កដា នេះ កងទ័ពវ័យក្មេងទាំងពីររូបនៅបន្តបាត់ខ្លួននៅឡើយ មិនទាន់ដឹងថាជោគវាសនារបស់គេយ៉ាងណានោះទេ។
សូមរំលឹកថា យុទ្ធជនដ៏អង់អាចវ័យក្មេងពីររូបរបស់កម្ពុជា ដែលបានស្ម័គ្រចិត្តចូលបម្រើកងទ័ពដោយទៅឈរជើងការពារព្រំដែនខ្មែរនៅតំបន់អូរអាឡៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានឌុបគ្នាទៅស្វែងរកសេវាព្យាបាលជំងឺគ្រុនចាញ់ តែជាអកុសលពេលបើកម៉ូតូដល់ផ្លូវលំវាងស្ពានកំពុងសាងសង់ស្ថិតចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ខណៈមានទឹកហូរខ្លាំងផងនោះ បណ្តាលឱ្យបាក់ផ្លូវ ហើយទឹកបានហួរកួចយកយុទ្ធជនវ័យក្មេងទាំងពីររូបទៅបាត់តែម្តង។
យុទ្ធជនទាំងពីររូបដែលជួបគ្រោះអកុសលនេះ មានឈ្មោះ សុខ សុវណ្ណឌី និងឈ្មោះ ភី នីដាលិ។ ពួកគេបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។ យុទ្ធជនទាំងពីររូបជាកងទ័ពដែលទើបនឹងប្រឡងជាប់ចូលបម្រើកងទ័ពកាលពីឆ្នាំ២០១៨។
រហូតមកដល់យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ គេមិនទាន់ដឹងថា ជោគវាសនារបស់យុទ្ធជនទាំងពីររូបយ៉ាងណានៅឡើយនោះទេ។ តែមានកាសន្និដ្ឋានពួកគេអាចជួបគ្រោះថ្នាក់ដល់បាត់បង់ជីវិត ដ្បិតកន្លែងទឹកហូរនោះ ហូរខ្លាំង ហើយបុកធ្លាក់ទៅដល់ទន្លេតែម្តង។
បើទោះបីមិនទាន់ដឹងថា ជោគវាសនារបស់អតីតយុទ្ធជនទាំងពីររូបនេះនឹងត្រូវទៅជាយ៉ាងណានោះ តែក្រុមគ្រួសារយុទ្ធជនទាំងពីររូបកំពុងសោកសង្រេងជាខ្លាំង គ្រាដែលការសង្ឃឹមនៃការរស់រានមានជីវិតមានតិចតួចបំផុត។
គ្រាដែលព័ត៌មាននៃគ្រោះអកុសលរបស់យុទ្ធជនខ្មែរទាំងពីររូបកំពុងទទួលបានការអានិតអាសូរខ្លាំងពីមហាជននោះ អង្គភាពព័ត៌មាន Fresh News និងសមាជិកគ្រុបតេឡេក្រាម «CPP Win 125» ក៏បានផ្តួចផ្តើមគំនិតគ្នារៃអង្គាសថវិកា ដើម្បីជួយដល់ក្រុមគ្រួសាររបស់យុទ្ធជនទាំងពីររូប។ ការរៃអង្គាសថវិកានេះ ក្នុងគោលបំណងចូលរួមរំលែកការលំបាករបស់គ្រួសាររបស់យុទ្ធជនទាំងពីររូប ហើយជាការគោរពដល់វីរភាពរបស់កងទ័ពវ័យក្មេងទាំងពីរ ដែលពួកគេបានស្ម័គ្រចិត្តចូលបម្រើកងទ័ពលះបង់សេចក្តីសុខរបស់ខ្លួនហ្វឹកហាត់ រស់នៅក្នុងព្រៃ ដើម្បីការពារទឹកដីរបស់ខ្មែរ។
យុទ្ធជនទាំងពីររូបនេះ ត្រូវបានបានបញ្ជូនឱ្យទៅឈរជើងនៅតំបន់អូរអាឡៃ កាលពីកំលុងឆ្នាំ២០១៦ ដើម្បីចូលរួមការពារទឹកដីនៅតំបន់ដែលកងទ័ពឡាវបានចូលកាន់កាប់។
ការងារជាកងទ័ពឈរជើងការពារទឹកដីរស់នៅក្នុងព្រៃតាមជាយដែន ប្រហែលជាមិនមែនបំណងប្រាថ្នារបស់យុវជនគ្រប់រូបនៅក្នុងគ្រាដែលស្រុកទេសមានសប្បូរសប្បាយនោះឡើយ។ តែយុទ្ធជនរងគ្រោះទាំងពីរ សុខចិត្តលះបង់សេចក្តីសុខផ្ទាល់ លះបង់ភាពសប្បាយហឺហារតាមទីក្រុងក្នុងយុវភាពរបស់ពួកគេចូលបម្រើកងទ័ពរស់នៅក្នុងព្រៃ ដើម្បីរួមចំណែកការពារទឹកដី។
លោក លឹម ជាវុត្ថា ស្ថាបនិក និងអគ្គនាយកអង្គភាពព័ត៌មាន Fresh News និងសមាជិកក្នុងគ្រុបតេឡេក្រាម «CPP Win 125» បានលើកឡើងថា ប្រសិនបើគ្រោះអកុសលនេះ ធ្វើឱ្យបាត់បង់ដល់ជីវិតរបស់យុទ្ធជនទាំងពីររូបនេះពិតមែននោះ ជាការបាត់បង់កងទ័ពកម្ពុជាពីររូបដ៏អង់អាចក្លាហាន បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពការពារជាតិ និងទឹកដី ដែលជាកាយវិការមួយដ៏គួរឱ្យគោរពស្ញប់ស្ញែង។
សម្បុរជនដែលមានសណ្តានចិត្តចូលរួមជួយរំលែកនូវការលំបាករបស់គ្រួសារយុទ្ធជនទាំងពីររូប អាចចូលរួមតាមគណនេយ្យ ABA: 000281016, Wing: 01753214។ Tel: 012 252522។
ខាងក្រោមជានាមសម្បុរសជន ដែលបានចូលរួមឧបត្ថម្ភ៖
១. លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ១លានរៀល
២. លោក ខ័ណ្ឌ ចន្ទ័សុផល ១សែនរៀល
៣. លោក វ៉ាន់ សារាយ ២សែនរៀល
៤. លោក ម៉ោញ កត្តាផល ១សែនរៀល
៥. លោកឧ.ត្រី ឡោ សុភា ១សែនរៀល
៦. លោក ជួន ប៊ុនរឿន ១សែនរៀល
៧. លោក ហួរ ហួត ១សែនរៀល
៨. លោក អេង កេងឈុន ១សែនរៀល
៩. លោកឧ.ត្រី គង់ សត្ថារិន (P3.) ២សែនរៀល
១០. លោកឧ.ទោ សូ សុីផាន ១សែនរៀល
១១. លោក ម៉ន យាង ២សែនរៀល
១២. លោកឧ.ទោ សុទ្ធ ស៉ិនសំបូរ ២សែនរៀល
១៣. លោក សាំង សារិន ២សែនរៀល
១៤. លោក គង់ វិមាន ៥សែនរៀល
១៥. លោកស្រី អ៊ុក ចាន់ចរិយា ២៥ដុល្លារ
១៦. លោក សោម ចន្ថា ២០ដុល្លារ
១៧. លោក កែវ ចន្ថា ១សែនរៀល
១៨. លោកជំទាវ ម៉ែន នារីសុភ័គ ២សែនរៀល
១៩. លោក ម៉ែន សុវណ្ណ ២មុឺនរៀល
២០. លោក សៀ សៀកឡេង ២០ដុល្លារ FN
២១. លោកឧ.ទោ អ៊ាវ ចំរើន ៤សែនរៀល
២២. កញ្ញា ប្រាក់ សេងហួ ២សែនរៀល
២៣. ឧ.ទោ ស៊ន សម្បត្តិ ៥០ដុល្លារ
២៤. លោកវ/ទោ ហ៊ុល សុផា ១សែនរៀល
២៥. លោកមេធាវី ពេជ្រ សម្បត្តិ ១សែនរៀល
២៦. លោកមេធាវី ម៉ៃ វណ្ណាឌី ១សែនរៀល
២៧. លោកវ/ឯក ប៊ុន ណាំអៀង ៤សែនរៀល
២៨. លោក សំណាង ២សែនរៀល
២៩. លោក ធុល វិសាល ៣០ដុល្លា
៣០. លោក ចឹក បូរិន ម៉ៅសុភក្ត័ ២៥ដុល្លារ
៣១. លោក ឡាយ សុវណ្ណ ១សែនរៀល
៣២. លោក ឌៀង សារ៉ាន់ ២សែនរៀល
៣៣. លោក ណុប ផា ២សែនរៀល
៣៤. លោក ថោង សុភក្ត័ ប្រធានសមាគមន៍សុីបុីដា ២៥ដុល្លារ
៣៥. លោក ឡៅ លីហុក ៥០ដុល្លារ