(ភ្នំពេញ)៖ តាមរយៈវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃនេះ អ្នកស្វែងរកការងារបានជាប់ការងារជាស្ថាពរ មានចំនួន ៦១នាក់ និងជាប់សម្ភាសលើកទីមួយចំនួន១៣៩នាក់ ដែលមានវត្តមានចូលរួម ចំនួន ១១ក្រុមហ៊ុន ក្នុងនោះ រួមមាន៖
* AEON Cambodia ជាប់ស្ថាពរ ២៨នាក់
* Ly Hour Veluy ជាប់ស្ថាពរ ១២នាក់ និងជាប់សម្ភាសលើកទីមួយ ១៧នាក់
* LMM Distribution Co.,Ltd ជាប់ស្ថាពរ 0៥នាក់ និងជាប់សម្ភាសលើកទីមួយ ១៦នាក់
* AMK Microfinance Institution Plc ជាប់ស្ថាពរ 0៣នាក់ និងជាប់សម្ភាសលើកទីមួយ ១៩នាក់
*AEON Specialized Bank Cambodia ជាប់ស្ថាពរ ០១នាក់ និងជាប់សម្ភាសលើកទីមួយ ១៤នាក់
* Makro Cambodia ជាប់ស្ថាពរ 0៩នាក់ និងជាប់សម្ភាសលើកទីមួយ ១១នាក់
* Manulife Cambodia ជាប់ស្ថាពរ 0៣នាក់ និងជាប់សម្ភាសលើកទីមួយ ១២នាក់
* Olympia City Hotel ជាប់សម្ភាសលើកទីមួយ ១៦នាក់
* ONLINE ISP Cambodia ជាប់សម្ភាសលើកទីមួយ ១៦នាក់
* 103 New Production Co.,Ltd ជាប់សម្ភាសលើកទីមួយ ៥នាក់
* URBAN HUB (CAMBODIA) CO., LTD, ជាប់សម្ភាសលើកទីមួយ ១៣នាក់។
សម្រាប់សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕