(ភ្នំពេញ)៖
សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្ដេចតេជោ ហ៊ុន សែន៖ សុខភាពខ្ញុំ គឺរឹងមាំធម្មតា ហើយអ្វីដែលសំខាន់គឺពលរដ្ឋមានការងារធ្វើ និងរស់នៅសុខសប្បាយ (ចុចអាន)

២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសអំពាវនាវឱ្យ អ្នកប្រឌិតព័ត៌មានអំពីមូលដ្ឋានទ័ពបរទេសនៅកម្ពុជា ឱ្យបញ្ឈប់ជាបន្ទាន់នូវបំណងអាក្រក់របស់ពួកគេ (ចុចអាន)

៣៖ លោក ផៃ ស៊ីផាន ថ្លែងសុំឲ្យ VOA ទុកឲ្យខ្មែររស់នៅបានសុខផង ហើយក្នុងនាមជាពលរដ្ឋខ្មែរ កុំព្យាយាមបំផុសព័ត៌មានប្រឌិត (ចុចអាន)

៤៖ លោក ផៃ ស៊ីផាន អះអាងថា កម្ពុជាគ្មានជំហរប្តឹងកាសែត Wall Street ឡើយ ដោយគ្រាន់តែការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានកម្ពុជា (ចុចអាន)

៥៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មានពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីបំភ្លឺភ្នែកសារព័ត៌មានអាមេរិក (ចុចអាន)

៦៖ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ៧៣នាក់ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត នឹងចុះពិនិត្យជាក់ស្តែង នៅមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីស្វែងរកការពិត (ចុចអាន)

៧៖ អ្នកនាំពាក្យការពារជាតិកម្ពុជា៖ ការផ្សព្វផ្សាយថា កម្ពុជាចុះកិច្ចព្រមព្រៀងឱ្យចិនតាំងមូលដ្ឋានទ័ព ជាព័ត៌មានក្លែងក្លាយ គ្មានវិជ្ជាជីវៈ និងបំផ្លាញសន្តិសុខជាតិ (ចុចអាន)

៨៖ លោក ផៃ ស៊ីផាន ច្រានចោលការបំភ្លៃព័ត៌មានអំពីការលើកពេលប្រជុំគណៈរដ្ឋមន្រ្តី (ចុចអាន)

៩៖ កម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទដៃជាង២០លានស៊ីមកាត, ប្រើ Internet ជិត១៦លាននាក់ និងប្រើ Facebook ៧លាននាក់ (ចុចអាន)

១០៖ ព័ត៌មានបន្ថែម៖ ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅខារ៉ាអូខេ «អូប៉ាម៉ា» ខេត្តព្រះសីហនុ ចាប់ខ្លួនមនុស្ស១៥០នាក់ ភាគច្រើនជនជាតិចិន និងដកហូតថ្នាំញៀនមួយចំនួនធំ (ចុចអាន)

១១៖ ដុតបំផ្លាញរថយន្តដឹកឈើខុសច្បាប់ ៤គ្រឿងទៀត នៅស្រុកចិត្របុរី ខេត្តក្រចេះ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ អាមេរិកចង់ពង្រឹងច្បាប់គ្រប់គ្រងទៅលើក្រុមហ៊ុនធំៗដូចជា Apple, Facebook, Google និង Amazon ប៉ុន្តែអ្នកវិភាគព្រមានពីផលអវិជ្ជមាន (ចុចអាន)

២៖ Facebook លុបចោលគណនី និងផេកជាច្រើននៅប្រទេសថៃ រុស្ស៊ី និងអ៊ុយក្រែន ដោយសារការល្មើសបទបញ្ជា ឬជាគណនីក្លែងក្លាយ (ចុចអាន)
៣៖ កម្មវិធីមួយបង្កើតដោយវៀតណាមដែលស្រដៀង Facebook កំពុងផ្ទុះការគាំទ្រ ខណៈរដ្ឋាភិបាលលើកទឹកចិត្តឲ្យប្រជាជនប្រើ (ចុចអាន)

៤៖ ម៉ាឌូរ៉ូ៖ ករណីដាច់ភ្លើងនៅវេណេស៊ុយអេឡា ជាស្នាដៃរបស់សហរដ្ឋអាមេរិក... (ចុចអាន)

៥៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លី២គ្រាប់ ទៅកាន់សមុទ្រជប៉ុន (ចុចអាន)

៦៖ បើបញ្ហានៅតែដោះស្រាយមិនបានត្រឹមចុងឆ្នាំ២០១៩ ក្រុមហ៊ុន Boeing នឹងផ្អាកការផលិតយន្តហោះ 737 MAX (ចុចអាន)
៧៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ប្រឈមមុខសំនួរពីបក្សប្រឆាំងលើកដំបូង នៅក្នុងសម័យប្រជុំសភា (ចុចអាន)

៨៖ គ្មាននរណាដឹងពីប្រភេទមីស៊ីល ដែលជាកូរ៉េខាងជើងទើបបាញ់ក្តៅៗនោះឡើយ ព្រោះវាជាប្រភេទថ្មីបំផុត... (ចុចអាន)

៩៖ អាមេរិកនៅតែរក្សាសម្ពាធលើអ៊ីរ៉ង់ដដែល ខណៈរដ្ឋមន្ត្រីការពារជាតិថ្មី ប្តេជ្ញាទប់ស្កាត់រាល់ការបង្កហេតុ (ចុចអាន)

១០៖ បំផ្ទុះគ្រាប់បែកកក្រើករដ្ឋធានីកាប៊ុល បណ្តាលឲ្យមនុស្សស្លាប់-របួសជិត៣០នាក់! (ចុចអាន)

១១៖ ទីបំផុតសភាអាមេរិក «មិនអាចហាមឃាត់លោក ដូណាល់ ត្រាំ» មិនឲ្យលក់សព្វាវុធទៅពិភពអារ៉ាប់បានឡើយ (ចុចអាន)

១២៖ Boris Johnson ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសជាផ្លូវការ ចំពេលកិច្ចព្រមព្រៀង Brexit មិនប្រាកដប្រជា (ចុចអាន)

១៣៖ សហរដ្ឋអាមេរិក និងចិន នឹងចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មឡើងវិញ នៅសប្តាហ៍ក្រោយ (ចុចអាន)

១៤៖ ឃាតកសម្លាប់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា ត្រូវអនុញ្ញាតឲ្យចេញក្រៅឃុំ៣០ថ្ងៃ ដើម្បីរៀបចំមង្គលការឲ្យកូនស្រី (ចុចអាន)