(ភ្នំពេញ)៖ សម្រាប់ឆ្នាំសិក្សាថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ សាលាអន្តរជាតិ អាយ ស៊ី អេស មានការផ្តល់ជូនពិសេសរួមមាន៖ ការបញ្ចុះតម្លៃពិសេសលើតម្លៃសិក្សា (Tuition Fee) និងតម្លៃចុះឈ្មោះ (Enrolment Fee)។

ពិសេសជាងនេះចាប់ពីពេល ផ្សព្វផ្សាយដំណឹងរហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ សិស្សានុសិស្សមកពីសាលាផ្សេង ដែលមានចំណាត់ថ្នាក់ នៃការសិក្សាប្រចាំឆ្នាំចាប់ពីលេខ១ ដល់លេខ១០ ហើយមានបំណងចូលរៀននៅ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ) នឹងទទួលបានការបញ្ចុះតម្លៃ លើតម្លៃសិក្សាចំនួន៧%។ ចំពោះសិស្សថ្មី ដែលមានបំណងចូលរៀននៅ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត) នឹងទទួលបានការបញ្ចុះតម្លៃ លើតម្លៃសិក្សាចំនួន១៥% និងតម្លៃចុះឈ្មោះចំនួន២៥%។

សាលាអន្តរជាតិ អាយ ស៊ី អេស ផ្តល់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិចាប់ពីថ្នាក់បណ្តុះកុមារតូច (Nursery) ដល់ថ្នាក់ទី១២ (Year 12)។ សាលាអន្តរជាតិ អាយ ស៊ី អេស ត្រូវបានទទួលស្គាល់ជាសាលា ដែលមានលក្ខណៈសម្បត្តិពេញលេញជា មជ្ឈមណ្ឌលខេមប្រ៊ីជអន្តរជាតិ (CIC KH008) ដោយនាយកដ្ឋានប្រឡងអន្តរជាតិនៃ សាកលវិទ្យាល័យខេមប្រ៊ីជ (CIE) នៃចក្រភពអង់គ្លេស។

ក្នុងនាមជាមជ្ឈមណ្ឌលខេមប្រ៊ីជ អន្តរជាតិ សាលាអន្តរជាតិ អាយ ស៊ី អេស មានដៃគូអប់រំជាង១០,០០០ក្នុង១៩៥ប្រទេស ក្នុងនោះភាគច្រើនជាសាលា និងសាកលវិទ្យាល័យអន្តរជាតិល្បីៗ ប្រចាំប្រទេសនីមួយៗ ។ សាលាអន្តរជាតិ អាយ ស៊ី អេស មានការផ្តល់ជូនពិសេសដូចជា៖

១៖ មត្តេយ្យសិក្សាអន្តរជាតិ វគ្គពាក់កណ្តាលថ្ងៃ និងពេញមួយថ្ងៃ។
២៖ បឋមសិក្សាអន្តរជាតិ ពាក់កណ្តាលថ្ងៃ និងពេញមួយថ្ងៃ។
៣៖ បឋមសិក្សាពីរភាសា វគ្គពេញមួយថ្ងៃ។
៤៖ មធ្យមសិក្សាអន្តរជាតិ វគ្គពេញមួយថ្ងៃ។
៥៖ មធ្យមសិក្សាពីរភាសា ពេញមួយថ្ងៃ។

ក្នុងកម្មវិធីសិក្សា មធ្យមសិក្សាអន្តរជាតិ និងមធ្យមសិក្សាពីរភាសាសិស្សានុសិស្ស នៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge «A Level» ជាកម្មវិធីកម្រិតខ្ពស់បំផុត ដែលមានអ្នកសិក្សាជាង១៧៥,០០០នាក់ ជារៀងរាល់ឆ្នាំ នៅប្រមាណ១៣០ទូទាំងសកលលោក។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់ និងឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោក។

សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជាង២៥ឆ្នាំ និងទទួលបានជ័យលាភី និងសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់។

សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្តសិស្សានុសិស្ស ឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អក្នុងការសិក្សា។ សម្រាប់ព័ត៌មានលំអិត សូមទាក់ទងសាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ)អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទលេខ ០៩៩ ៥០ ៩៩ ៩៨/ ០១៦ ៩២ ៩៩ ៨៥។

សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត)៖ អគារលេខ 25 ផ្លូវលេខ 75 កែងផ្លូវលេខ 80 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ៖ ៩៩ ៥០ ៩៩ ៩៨/ ០១៦ ៩២ ៩៩ ៨៥ ឬតាមរយៈគេហទំព័រ: www.ics.edu.kh, អ៊ីម៉េលៈ [email protected] ឬតាមរយៈគេហទំព័រ FACEBOOK: ICS International School៕