(ភ្នំពេញ)៖ ទូរស័ព្ទម៉ូឌែលថ្មីរបស់ OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ដែលល្បីរន្ទឺនៅតំបន់អឺរ៉ុប បានលេចរូបរាងឡើង កើតចេញពីការរចនា និងសហកាគ្នាជាពិសេសរវាងក្រុមហ៊ុនទូរស័ព្ទដៃ OPPO និង ក្លិបបាល់ទាល់ដ៏ល្បីល្បាញ (Barca) ប្រចាំប្រទេសអេស្ប៉ាញ នៅតំបន់អឺរ៉ុប ដែលនណាៗក៏ស្គាល់ដែរនោះ នៅទីបំផុតគេបានប្រកាសថា ម៉ូឌែលដ៏ពិសេសនេះ នឹងមកដល់ប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនោះហើយ ក្នុងចំនួនកំណត់ត្រឹមតែ ៦៨គ្រឿងប៉ុណ្ណោះ។
លោកអ្នកសាកគិតមើល៍ថាហេតុអីបានជាវាមកក្នុងចំនួនតិចម្ល៉េះ អាចមកពីវាថ្លៃខ្លាំង ឬចំនួនផលិតតិចតួចខ្លាំង តិចលោដូចពាក្យគេនិយាយថា «របស់ល្អមិនដែលមានច្រើនទេ» «របស់ល្អកាន់តែតិច កាន់តែពិសេស»។
កន្លងមកក៏មានព័ត៌មានបែកធ្លាយមួយចំនួនដែរ ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ដែលលើកឡើងពីម៉ូឌែល OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ថាជាប្រភេទស្មាតហ្វូនដែលតំណាងឱ្យការសហការគ្នាគ្មានគូរប្រៀប ដើម្បីគាំទ្រដល់ Team បាល់ទាត់ Barcelona ដែលខិតជិតមកដល់នាពេលខាងមុខនេះ បង្កើតអារម្មណ៍ស្និតស្នាលជាមួយ Team Barca នោះ។
នៅពេលនេះ វាកំពុងបានធ្វើឱ្យអ្នកដែលជាអ្នកគាំទ្រផ្កាប់មុខខ្លាំងជាមួយ Team Barcelona និងអ្នកដែលនិយមទស្សនាបាល់ទាត់ទាំងអស់ ក្នុងប្រទេសកម្ពុជា និងពិភពលោក ទប់អារម្មណ៍លែងហ្នឹងហើយ ព្រោះច្បាស់ណាស់ថាម្នាក់ៗពិតជាចង់ក្លាយម្ចាស់គ្រងលើម៉ូឌែលថ្មី ដ៏កម្រមាននេះជាក់ជាមិនខាន មិនថាគេ មិនថាខ្ញុំ បើបានវាកាន់ក្នុងដៃហើយ គឺមានន័យថាអ្នកមនុស្សពិសេសជាងគេហើយ។
«៦៨គ្រឿងណាលោកព្រះ! លេងសើចម៉េចបាន! ចេញតែម៉ាប្រ៉ាវអស់បាត់ ចឹងចាំមើលថា នណាមាននិស្ស័យចាប់កាន់ អង្អែល ឆែក ICON ទូរស័ព្ទម៉ូឌែលថ្មីដ៏ទំនើបនេះមុនគេ ដោយ Special Edition ទាំង៦៨គ្រឿងនេះនៅទូទាំងប្រទេសកម្ពុជា! ថាមិនត្រូវពេលនេះ មានគេទៅកក់ទុកមុន តាមហាងអស់ហើយមើល៍ទៅ ប៉ុន្តែខ្ញុំសុំរឿងមួយណាកនយើងដែលងប់ងល់នឹងបាល់ទាត់ដូចខ្ញុំ ពេលទិញវាហើយ ជួយថតបង្ហោះ ឱ្យខ្ញុំបានឃើញផងណា ក្រែងលោខ្ញុំអាចមានវាសនាបានទិញទាន់នឹងគេដែរ»។
ដូច្នេះអ្វីដែលចាំមើលបន្ត គឺតម្លៃផ្លូវការដែលនឹងត្រូវលក់ក្នុងប្រទេសកម្ពុជា នៃម៉ូឌែល OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ព្រោះតាមដឹងកន្លងមក លឺថាតម្លៃនៅអឺរ៉ុប ជាង១ពាន់ដុល្លារឯណោះ៕