(ភ្នំពេញ)៖ ស្របពេលការវិវត្ដន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្នកំពុងរីកដុះដាលដូចផ្សិត ការរៀបចំរចនាសម្ព័ន្ធផ្នែកព័ត៌មានវិទ្យាតាមស្ថាប័ននីមួយៗ ក៏ត្រូវបានយកចិត្ដទុកដាក់ខ្ពស់ដែរ។ តែទន្ទឹមជាមួយគ្នា ភាពសន្សំសំចៃ និងប្រសិទ្ធភាពនៃប្រព័ន្ធប្រតិបត្តិការបានក្លាយជាចំណោទ និងផលលំបាកមួយក្នុងការសម្រេចចិត្តជ្រើសរើសរបស់អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យាផងដែរ។
ដោយហេតុនេះ ក្រុមហ៊ុន RMO Technology និងក្រុមហ៊ុន Hewlett Packard Enterprise (HPE) ក៏បានសហការគ្នារៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី២៥ ខែកក្កដានេះ ក្នុងសណ្ឋាគារហ៊ីម៉ាវ៉ារី ដើម្បីចែករំលែក និងបណ្តុះបណ្តាលលើប្រព័ន្ធ HPE Simplivity 380 ដែលជាប្រព័ន្ធ HCI ដ៏មានប្រជាប្រិយភាពបំផុតក្នុងប្រទេសកម្ពុជា។
ការចែករំលែកនេះ មិនត្រឹមតែធ្វើឲ្យអតិថិជន និងអ្នកចូលរួមបានយល់ច្បាស់ពីអត្ថប្រយោជន៍ប៉ុណ្ណោះទេ តែថែមទាំងបានបណ្តុះបណ្តាលវគ្គខ្លីដែលអនុញ្ញាតឲ្យអ្នកចូលរួមទាំងអស់ប្រតិបត្តិផ្ទាល់ជាមួយ Live Demo System ដើម្បីឃើញពីប្រសិទ្ធភាពជាក់ស្តែង ព្រមទាំងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីការចូលរួមឆ្លងវគ្គបណ្តុះបណ្តាលនេះទៀតផង។
លោក Chim Chetra ប្រធានផ្នែកបច្ចេកទេសប្រចាំក្រុមហ៊ុន RMO Technology បញ្ជាក់ថា គោលដៅក្នុងការជ្រើសរើសប្រព័ន្ធ HCI ដ៏ធំនេះ គឺដើម្បីទទួលបានភាពងាយស្រួល កាត់បន្ថយភាពស្មុគស្មាញ និងផ្តល់ភាពសន្សំសំចៃក្នុងរចនាសម្ព័ន្ធរបស់ប្រព័ន្ធព័ត៌មានក្នុងស្ថាប័ននីមួយៗ ពោលគឺកាត់បន្ថយ Space ក្នុង Data Center ភាពសន្សំសំចៃលើ Data Store កាត់បន្ថយការចំណាយលើ Backup Software, Replication Software, WAN Optimization និង Storage Disk ជាដើម។
លោក Raymond Lau Kok Beng ទីប្រឹក្សាពិគ្រោះយោបល់ក្រុមហ៊ុន HPE បានកោតសរសើរ ចំពោះដៃគូរបស់ខ្លួន ដែលបានចែករំលែកបទពិសោធន៍ និងប្រសិទ្ធភាពរបស់ HPE Simplivity សម្រាប់អតិថិជននៅកម្ពុជា។ តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនេះដែរ លោករំពឹងថា សិក្ខាកាមនឹងទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗជាំច្រើន សម្រាប់អនុវត្តន៍ ពិសេសអ្នកចូលចិត្តវិស័យព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រុមហ៊ុន RMO Technology គឺជាក្រុមហ៊ុនមានបទពិសោធន៍យូរឆ្នាំ ហើយមានសមត្ថភាពខ្ពស់ក្នុងការតម្លើងប្រព័ន្ធ HCI (HPE Simplivity)។ ក្រុមហ៊ុនបានតម្លើង HPE Simplivity ប្រមាណជាង 100 Nodes និងមានអតិថិជនប្រមាណជាង ២០ក្រុមហ៊ុន ដែលកំពុងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពបំផុតនៅកម្ពុជា ខណៈមានអតិថិជនមួយចំនួនធំ បានបន្តការគាំទ្រដោយប្រើប្រាស់បន្ថែមក្នុងការដោះស្រាយបញ្ហាផ្សេងៗ៕