អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខចៅសង្កាត់ព្រែកប្រា ដែលកំពុងសម្រាកពេទ្យ ដោយសារជំងឺគ្រុនឈាម
25-07-2019 13:07
(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៩ បានអញ្ជើញសួរសុខទុក្ខ លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកមានជ័យ។
លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ខណៈចុះសួរសុខទុក្ខលោកចៅសង្កាត់ព្រែកប្រា ដែលកំពុងសម្រាកព្យាបាលជំងឺនេះ លោក ចេង មុនីរ៉ា បានឧបត្តម្ភជាថវិកាចំនួន ៨០ម៉ឺនរៀល រួមនឹងផ្លែឈើ និងទឹកដោះគោឆៅផងដែរ។
សូមបញ្ជាក់ថា លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា កំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកមានជ័យ៕