(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងនៅកម្ពុជា ដែលមានបណ្តាញការិយាល័យជិត ១៨០ទូទាំងប្រទេស និងមានបុគ្គលិកជាង ៨ពាន់នាក់ កំពុងបម្រើសេវាហិរញ្ញវត្ថុ ដល់អតិថិជនជាង ៤០ម៉ឺននាក់ នៅតែបន្តគាំទ្រការប្រើប្រាស់ប្រាក់រៀល តាមរយៈការផ្តល់ «ឥណទានជាប្រាក់រៀល»។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា ប្រាសាក់ បាននាំយកដំណោះស្រាយហិរញ្ញវត្ថុ ដ៏ល្អប្រពៃសម្រាប់អតិថិជន តាមរយៈការផ្តល់ទំហំឥណទាន ជាប្រាក់រៀលកាន់តែធំជាងមុន រយៈពេលខ្ចីកាន់តែវែងជាងមុន និងអត្រាការប្រាក់កាន់តែពិសេសជាងមុន ដើម្បីជួយសម្រួលដល់អតិថិជន ក្នុងការប្រើប្រាស់ប្រាក់រៀល សម្រាប់ប្រកបអាជីវកម្ម កសិកម្ម និងមុខរបរផ្សេងៗ។
លោក សូនី បន្តទៀតថា «ប្រាសាក់នៅតែបន្តពង្រីកវិសាលភាព និងលើកកម្ពស់ប្រាក់រៀលខ្មែរយើង ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាមួយនឹងទំហំកម្ចីរហូតដល់ ២ពាន់លានរៀល រយៈពេលកម្ចីរហូតដល់ ១២០ខែ អត្រាការប្រាក់ទាបជាងមុន និងរបៀបសងត្រលប់សមស្រប តាមលំហូរសាច់ប្រាក់របស់អតិថិជន ដើម្បីចូលរួមធ្វើឱ្យជីវភាពរស់នៅ របស់អតិថិជនឱ្យកាន់តែប្រសើរ និងតបតាមតម្រូវការរបស់អតិថិជន»។
លោកអ្នកអាចទាក់ទងប្រាសាក់ដើម្បីទទួលបានប្រាក់កម្ចី ឬប្រើប្រាស់សេវាផ្សេងៗ តាមរយៈទូរស័ព្ទលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ អញ្ជើញទៅកាន់សាខាប្រាសាក់ដែលនៅជិតលោកអ្នក។ ក្រៅពីសេវាឥណទាន ប្រាសាក់ផ្ដល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបដូចជា ប្រាក់បញ្ញើសន្សំ ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ប្ដូរប្រាក់ សេវាធនាគារចល័ត អេធីអឹម ទិញកាតទូរស័ព្ទ ទូទាត់វិក្កយបត្រទឹក-ភ្លើង សេវាបើកប្រាក់បៀវត្ស និងសេវាផ្សេងៗជាច្រើនទៀត៕