Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មានពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីបំភ្លឺភ្នែកសារព័ត៌មានអាមេរិក

25-07-2019 10:46

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មាន ចុះពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដើម្បីបំភ្លឺចំពោះការប្រឌិតព័ត៌មានរបស់សារព័ត៌មានបរទេសកន្លងមក។ នេះបើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

ការអះអាងនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។