(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យវិទ្យុបរទេស VOA ទុកឲ្យប្រជាពលរដ្ឋខ្មែររស់នៅបានសុខផង កុំព្យាយាមបំផុសព័ត៌មានប្រឌិត ដែលអាចប៉ះពាលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោក ផៃ ស៊ីផាន ក្នុងសន្និសីទព័ត៌មានស្ដីពី «ព័ត៌មានក្លែងក្លាយ អន្តរាយដល់សន្តិសុខជាតិ» នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការគណៈរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិទ្យុបរទេសមួយជាសត្វក្ងានចាំតែបន្តតាមបរទេស រួមទាំង VOA ផង។
បើតាមលោក ផៃ ស៊ីផាន អាស៊ានបានរួមគ្នាមិនឲ្យទ័ពបរទេសមកលុកលុយនោះក្នុងតំបន់នោះទេ ហើយកម្ពុជាខ្លួនឯងផ្ទាល់បានអនុវត្តតាមគោលការណ៍ នេះបានយ៉ាងខ្ជាប់ខ្ជួន៕