(ព្រះសីហនុ)៖ សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះថា នៅម៉ោង៣៖០០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៩ លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបនៅ ក្លិបអូបាម៉ា KTV ដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួនជាង១០០នាក់៕