(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយប្រធានមន្ទីរសាធារណការ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវដែលគ្រោងធ្វើការជួសជុលកែលម្អឡើងវិញប្រមាណ ២២ខ្សែ ដែលត្រូវបានកំណត់។
ផ្លូវដែលលោកអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យជាក់ស្តែងនារសៀលនេះគឺមានចំនួន ៥ខ្សែ៖
១. កំណាត់ផ្លូវនៅខាងមុខសាខាធនាគារជាតិសាខាធនាគារជាតិកម្ពុជា
២. ផ្លូវរំដោះការកកស្ទះពីចំណុចផ្លូវជាតិលេខ៤ ចំណុចស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ឆ្ពោះទៅសាលាក្រុងព្រះសីហនុ
៣. កំណាត់ផ្លូវពីរចំណុចមុខសាលាក្រុងឆ្ពោះទៅវិទ្យាល័យហ៊ុនសែនមិត្តភាព
៤. ផ្លូវនៅតំបន់ភូមិទឹកភ្នែក
៥. កំណាត់ផ្លូវពីផ្លូវជាតិលេខ៤ កាត់តាមមន្ទីរវប្បធម៌ខេត្តព្រះសីហនុ មកភ្ជាប់ជាមួយនឹងផ្លូវមិត្តភាពមុខសាលាក្រុងព្រះសីហនុ។
បើតាមលោក គួច ចំរើន បានលើកឡើងថា គម្រោងនៃការជួសជុលផ្លូវ គឺត្រូវបានធ្វើទៅតាមអ្វីដែលបានប្រជុំពិភាក្សាសម្រេច តាមទំហំស្របតាមប្លង់ប្រព័ន្ធ។
លោកអភិបាលខេត្តក៏បានបញ្ជាក់ដែរថា ត្រូវធ្វើផ្លូវណាដែលអាទិភាពមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ។