(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានផ្សព្វផ្សាយអំពីសារសំខាន់របស់វារីអគ្គិសនីសេសានក្រោម២ ក្រោមចំណងជើងថា «ទុកផ្លូវមួយខ្សែដើម្បីឱ្យត្រីត្រឡប់ទៅផ្ទះវិញ»។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ដែលបង្ហោះដោយស្ថានទូតចិនប្រចាំប្រទេសកម្ពុជា៖
នៅដើមខែមេសា ក្នុងស្ថានីយវារីអគ្គីសនីទន្លេសេសានក្រោម២ ដែលស្ថិតនៅតាមទន្លេសេសានក្នុងខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា ទំនប់ទឹកធំទូលាយ មានទឹកថ្លាឆ្វង់មើលទៅទេសភាពស្អាតណាស់ ។ នៅភាគខាងស្តាំនៃទំបន់ទឹកស្ថានីយវារីអគ្គិសនី មានកូនទន្លេមួយខ្សែហូរតាមកាំជណ្តើរនៃស្ថានីយវារីអគ្គិសនីបន្ទាប់បន្សំ និងហូរចូលក្នុងព្រៃនេះ ជាច្រកផ្លូវសម្រាប់ឱ្យត្រីហែលទៅមក។
ច្រកផ្លូវនេះ បានត្រូវបង្កើតឡើងតាមរបៀបផ្លូវទឹកធម្មជាតិ។ ផ្លូវទឹកសម្រាប់ត្រីនេះ បានសង់ឡើងតាមប្រឡាយធម្មជាតិ។ ត្រើយទាំងសងខាងជាព្រៃស្តុក។ អំឡុងពេលពីខែមេសា ដល់ខែសីហា និងពីខែ វិច្ឆិកា ដល់ខែធ្នូ ជារៀងរាល់ឆ្នាំ ជារដូវត្រីធ្វើដំណើរពីកំណាត់ខាងក្រោមហែលទៅខាងលើតាមទន្លេ។ នៅពេលនោះមានត្រីជាច្រើនហែលទៅមកតាមទេ។
ស្ថានីយវារីអគ្គិសនីទន្លេសេសានក្រោម២ ជាស្ថានីយវារីអគ្គិសនីធំជាងគេក្នុងប្រទេសកម្ពុជាដែលបានត្រូវសម្ពោធឱ្យ ប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០១៨ និងសាងសង់ដោយក្រុមហ៊ុន ហួនឹង ប្រទេសចិន។ ជាងនេះទៅទៀត ស្ថានីយផលិតអគ្គិសនីនេះមានទំនប់ទឹកវែងជាងគេក្នុងទ្វីបអាស៊ី ដែលមានប្រវែង៦,៥ គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ ស្ថានីយវារីអគ្គិសនីទន្លេសេសានក្រោម២ មានសមត្ថភាពផលិតថាមពលអគ្គិសនី ៤០ ម៉ឺនគីឡូវ៉ាត់ ដែលត្រូវជា ២០ភាគរយ នៃសមត្ថភាពផលិតថាមពលអគ្គិសនីទូទាំងប្រទេសកម្ពុជា និងជាគម្រោងអភិវឌ្ឍថាមពលសំខាន់មួយ ដែលអនុវត្តក្រោមក្របខណ្ឌ «ខ្សែក្រវាត់មួយ និងផ្លូវមួយ»។
លោក យាង សាន នាយករងនៃក្រុមហ៊ុនវារីអគ្គិសនីទន្លេសេសានក្រោម២ បានប្រាប់អ្នកកាសែតថា ក្នុងដំណើរនៃការសាងសង់ស្ថានីយវារីអគ្គិសទីទន្លេសេសានក្រោម២នេះ យើងខិតខំអនុវត្តគម្រោងអភិវឌ្ឍន៍ផង និងការពារបរិស្ថានផង ហើយបានយកចិត្តទុកដាក់កម្រិតខ្ពស់ដល់ការការពារថវិស្ថាន និងបន្ថយឥទ្ធិពលលើបរិស្ថាន ព្រមទាំងផ្តល់ថាមពលបៃតងដល់ប្រជាជនកម្ពុជា និងកម្លាំងជំរុញបៃតងដល់ការសាងសង់ «ខ្សែក្រវាត់មួយ និងផ្លូវមួយ»។
និយាយអំពីផ្លូវទឹកសម្រាប់ត្រី លោក នុង ជូក្វាំង អ្នកគ្រប់គ្រងការសាងសង់ផ្លូវទឹកសម្រាប់ត្រី បានប្រាប់អ្នកកាសែតថា ផ្លូវទឹកសម្រាប់ត្រីបានសាងសង់តាមល័ក្ខខ័ណ្ឌផ្លូវទឹកធម្មជាតិ និងអាស្រ័យលើបរិស្ថានធម្មជាតិជុំវិញ មើលទៅដូចជាកូនទន្លេធម្មជាតិមួយខ្សែ។ ទន្លេនេះគឺជាផ្លូវផ្តល់ឱ្យ ត្រីត្រឡប់ទៅផ្ទះវិញ។
ទឹកផ្លូវត្រីនេះមានប្រវែង ២៩០០ម៉ែត្រ ពីកំណាត់ខាងក្រោមទៅកំណាត់ខាងលើតាមទន្លេ។ មានកម្ពស់ខុសគ្នាធំជាងគេដល់ ២៦,៥ម៉ែត្រ បាតទន្លេមានទទឹងពី ៤-៥ ម៉ែត្រ និងជីកស្រះ ដើម្បីផ្តល់ទីកន្លែង ឱ្យត្រីសម្រាបកពីចម្ងាយរាល់៨០០ម៉ែត្រ។ ផ្លូវទឹកសម្រាប់ត្រីនេះចាប់ផ្តើមសាងសង់ នៅខែ មេសា ឆ្នាំ២០១៧ និង បានត្រូវប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំដដែល ។
លោក មូ វ៉ាងភីង ប្រធានផ្នែកថែរក្សាសុវត្ថិភាព និងការពារបរិស្ថាន នៃស្ថានីយវារីអគ្គិសនីទន្លេសេសានក្រោម២ បានប្រាប់អ្នកកាសែតថា គោលបំណងដែលសាងសង់ផ្លូវទឹកសម្រាប់ត្រីនេះ ដើម្បីការពារជីវចម្រុះក្នុង ទន្លេសេសានក្រោម។ មុននឹងសាងសង់ស្ថានីយវារីអគ្គិសនីនេះ យើង បានធ្វើការស្រាវជ្រាវ និងបានលទ្ធផលថា មានត្រី ៣៤ប្រភេទ ត្រូវហែលទៅមកតាមទន្លេ ដូច្នេះ យើងផ្តល់យោបល់ដល់រដ្ឋាភិបាលកម្ពុជា អំពីការសាងសង់ផ្លូវទឹកសម្រាប់ត្រី ដើម្បីបំពេញតម្រូវការ នៃការរស់នៅរបស់ត្រី និងថែរក្សាជីវចម្រុះត្រីក្នុងទន្លេសេសានក្រោម។
លោកបន្តទៀតថា ក្រោយពីផ្លូវទឹកសម្រាប់ត្រីនេះ ត្រូវប្រើប្រាស់ជាផ្លូវការ អ្នកពិនិត្យត្រូវពិនិត្យច្រកត្រីតាមពេលកំណត់គឺត្រូវពិទិត្យ ២ដងក្នុងមួយខែ។ ជាងនេះទៅទៀត កំពុងស្វែងរកក្រុមជំនាញការគ្រប់គ្រងច្រកត្រី និងសិក្សាស្រាវជាវលម្អិត។
លោក មូ វាំងភីង បាងបញ្ជាក់ថា ការងារការពារវិស្ថានជារឿងសំខាន់ណាស់ក្នុងដំណើរ នៃការសាងសង់ស្ថានីយវាវីអគ្គិសនី។ ក្រុមហ៊ុនយកចិត្តទុកដាក់កម្រិតខ្ពស់ចំពោះការការពារបរិស្ថានអាកាស ដោះស្រាយទឹកស្អុយ និងសំរាមពីជីវភាពរស់នៅដោយយកចិត្តទុកដាក់ និងថែរក្សាទឹកដីជាដើម។ ក្នុងចំណោមនោះ ការសាងសង់ច្រកត្រីជាផ្នែកសំខាន់មួយ លើវិស័យការពារបរិស្ថាន។ យើងបង្កើតប្រព័ន្ធដេលមានប្រសិទ្ធភាព ដើម្បីដោះស្រាយដោះស្រាយទឹកស្អុយ និងសំរាមពីជីវភាពរស់នៅ និងការកែច្នៃឡើងវិញនូវធនធានទឹក ដូចជាប្រើទឹក២ដង សម្រាប់ប្រព័ន្ធធារាសាស្រ្តជាដើម។
លោក អ៊ឹន ភីរុន អ្នកទទួលខុសត្រូវផ្នែកការពារបរិស្ថានខេត្តស្មឹងត្រែង បានប្រាប់អ្នកកាសែតថា យើងត្រូវប្រមូលយកតួយ៉ាងនៃទឹកទន្លេទៅធ្វើការពិនិត្យ ក្នុងបន្ទប់ពិសោធន៍តាមពេលកំណត់ ហើយបានលទ្ធផលថា ទឹកនេះមានភាពថ្លា និងស្អាត គម្រោងស្ថានីយវារីអគ្គីសនីទន្លេសេសានក្រោម២ យកចិត្តទុកដាក់កម្រិតខ្ពស់ដល់ការការពារបរិស្ថាន និងបានចាត់វិធានការផ្សេងៗដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារបរិស្ថាន ឱ្យកាន់តែមានភាពល្អប្រសើរ៕