(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣០ករណី ក្នុងនោះករណីប្រើប្រាស់១៥ករណី និងជួញដូរ១៥ករណី ឃាត់ខ្លួនជនសង្ស័យ៣០នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤,៨៨២ករណី ឃាត់មនុស្ស១០,៦០១នាក់ (ស្រី៧៥៩នាក់)ក្នុងនោះមានជនបរទេស១៨៧នាក់ (ស្រី៤០នាក់)៕