(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លង ក្រុមហ៊ុនអ៊ីនធឺណិត EZECOM ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិតកម្រិតអាជីវកម្មនៅកម្ពុជា បានប្រកាសដាក់ឱ្យទាញយកនូវកម្មវិធីទូរស័ព្ទ (App) EZECOM ជំនាន់ថ្មី ដែលអាចទាញយកបានឥឡូវនេះ នៅក្នុង iOS App Store និង Google Play Store
យោងតាមក្រុមហ៊ុន EZECOM កម្មវិធីទូរស័ព្ទនេះ ត្រូវបានបង្កើតឡើង ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន និងសាធារណជន ក្នុងការទាញយកប្រយោជន៍ពីសេវាកម្ម និងឧបករណ៍ផ្សេងៗ ដែលផ្តល់ជូនដោយក្រុមហ៊ុន។ ជាមួយនឹងកម្មវិធីទូរស័ព្ទ EZECOM ថ្មីនេះ អ្នកប្រើប្រាស់អាចបើកមើលកាមេរ៉ាចរាចរណ៍ ដែលបំពាក់ដោយក្រុមហ៊ុន EZECOM នៅជាង២០ទីតាំងជុំវិញរាជធានីភ្នំពេញ និងធ្វើប្រតិបត្តិការជាច្រើនទៀត ដូចជា ទូទាត់វិក្កយប័ត្រអ៊ីនធឺណិតរបស់ EZECOM ស្វែងរកព័ត៌មានអំពីផលិតផល សេវាកម្ម និងប្រូម៉ូសិនផ្សេងៗ មើលវីដេអូគន្លឹះបច្ចេកវិទ្យា EzeTechTips និងអាចសាកសួរព័ត៌មាន (chat) ភ្លាមៗ ជាមួយភ្នាក់ងាររបស់ក្រុមហ៊ុន ដោយផ្ទាល់ទៀតផង ។
លោក ហួង សុភ័ក្រ្តដារ៉ា ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន EZECOM បានលើកឡើងថា កម្មវិធីទូរស័ព្ទ EZECOM ជំនាន់ថ្មីនេះ ត្រូវបានកែលម្អគ្រប់ជ្រុងជ្រោយពីកម្មវិធីជំនាន់ចាស់ ដើម្បីបង្កើននូវប្រសិទ្ធភាពដំណើរការ និងធ្វើឱ្យកម្មវិធីធ្វើប្រតិបត្តិការដោយរលូនឥតអាក់។ ជាពិសេស យើងបានបញ្ចូលមុខងារពិសេសៗចុងក្រោយបំផុត ដើម្បីផ្តល់ភាពងាយស្រួល និងសមត្ថភាពប្រើប្រាស់ខ្ពស់បំផុត ដល់អ្នកប្រើប្រាស់។
សូម្បីសម្រាប់អ្នកមិនមែនជាអតិថិជនរបស់ EZECOM ក៏អាចទាញយកបាន ដើម្បីទុកមើលកាមេរ៉ាចរាចរណ៍ និងមើលវីដេអូ EzeTechTips! សម្រាប់ការទាញយកកម្មវិធីទូរស័ព្ទ EZECOM ដាក់លើទូរស័ព្ទរបស់អ្នក សូមចុច Link ខាងក្រោម៖ សម្រាប់ទូរស័ព្ទ iPhone (App Store): https://apps.apple.com/us/app/ezecom/id1446832496 , សម្រាប់ទូរស័ព្ទ Android (Google Play Store): https://play.google.com/store/apps/details?id=com.pingpeang.ezecom ៕