(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការ សម្រេចឲ្យលោក អ៊ង រី ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តកោះកុង ដែលល្បីឈ្មោះខ្លាំងប្រពន្ធតាមទាន់ពេលនាំស្រីស្នេហ៍ចូលផ្ទះសំណាក់ មកបម្រើការងារ នៅក្រសួងយុត្តិធម៌ ជាបណ្តោះអាសន្ន និងបង្គាប់ឲ្យបង្ហាញវត្តមាន រៀងរាល់ម៉ោងធ្វើការ។
សូមជម្រាបថា កាលពាក់កណ្តាលយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ស្រែនាង ក្នុងតង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្រ្តីជាប្រពន្ឋដើម តាមទាន់ប្តីជាព្រះរាជអាជ្ញារងខេត្តកោះកុង យកស្រីស្នេហ៍ដេកផ្ទះសំណាក់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕