(ក្រចេះ)៖ លោក ម៉ក់ ពន្លក នាយរងខណ្ឌជលផលខេត្តក្រចេះ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកក្ដដានេះថា កម្លាំងសហគមន៍នេសាទកំពង់ក្បឿង សហការជាមួយឆ្មាំទន្លេប៉ុស្ដិ៍រដ្ឋបាល និងអាជ្ញាធរឃុំ-ភូមិ បានចុះល្បាតក្នុងទន្លេ ក៏ប្រទះឃើញបទល្មើសឆក់ត្រី ក្នុងអន្លង់ផ្សោត ហើយកម្លាំងល្បាតបានធ្វើការ រឹបអូស និងឃាត់ខ្លួនជនល្មើសទាំងពីរនាក់តែម្ដង។
ជនសង្ស័យចំនួន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមនិងវត្ថុតាងកាលពីរសៀលថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២៩០១៩ ពាក់ពន្ធ័ករណីប្រើឧបករណ៍នេសាទ ឆក់ត្រីយ៉ាងសកម្ម នៅតំបនហាមឃាត់ ក្នុងទន្លេមេគង្គ ចំនុចភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
លោកបន្តទៀតថា ជនសង្ស័យទី១ឈ្មោះ សេង អឿន ភេទប្រុស អាយុ២៩ឆ្នាំ, ជនសង្ស័យទី២ឈ្មោះ ថន ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិត្បូងខ្លា ឃុំ អូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ចំណែកវត្ថុតាងដែលបានដកហូតរួមមាន៖ អូកស្មាចមួយគ្រឿងប្រវែង ៥.៩ម៉ែត្រ, ម៉ាស៊ីន១គ្រឿង, ម៉ាស៊ីប៊ូស៊ីកំលាំង២០សេស, អាគុយមួយ៧០អំពែ, ក្បាលឆកមួយគ្រឿងម៉ាក5M-580000G Tosibaផងដែរ។ បច្ចប្បន្នជនសង្ស័យទាំង២នាក់ ក្រោយពីជំនាញរដ្ឋបាលជលផលបញ្ចប់ការសួរនាំរួច ក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់បន្តតាមនិតិវិធី៕