(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួប លោកស្រី Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត ដើម្បីធ្វើកិច្ចជម្រាបលា បន្ទាប់ពីខ្លួនបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យ។
ជំនួបរវាងប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតស៊ុយអែត ចប់អាណត្តិ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា៕