(ភ្នំពេញ)៖ ដោយសារមានការគាំទ្រច្រើនពីសំណាក់អតិថិជនទាំងក្នុង និងក្រៅប្រទេសក្នុងការជាវខុនដូ ពីគម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម របស់ក្រុមហ៊ុន អ័រគីដេវីឡា ថ្មីៗនេះក្រុមហ៊ុនបានប្រកាសថា អគារទី០៦ (អគារចុងក្រោយ) នឹងបើកលក់ក្នុងពេលឆាប់ៗនេះ ដោយក្នុងនោះក៏ទទួលបានការកក់ពីអតិថិជននូវប្រភេទយូនីតផ្សេងៗ។

 

 

ក្នុងអំឡុងពេលដែលបើកអោយអតិថិជនធ្វើការកក់ទុកមុននូវប្រភេទយូនីតដែលពេញចិត្ត ព្រមជាមួយការទន្ទឹងរង់ចាំថ្ងៃប្រកាសបើកលក់ជាផ្លូវការផងនោះ ក្រុមហ៊ុនបានទទួលការកក់ប្រភេទយូនីតដែលអតិថិជនពេញចិត្តបានជាច្រើនហើយមកដល់ពេលនេះ ។ សម្រាប់ពេលនេះគម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម បានប្រកាសថា នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ ជាថ្ងៃសម្ពោធបើកលក់ជាផ្លូវការនូវ អាគារទី៦ (អាគារចុងក្រោយ) ។

 

សូមគោរពអញ្ជើញ អតិថិជន និងភ្ញៀវកិត្តិយស កុំភ្លេចចូលរួមក្នុងពិធីសម្ពោធនេះទាំងអស់គ្នា ឬ អាចសាកសួរព័ត៌មានលម្អិតបានក្រោយពេលថ្ងៃបើកលក់ជាផ្លូវការនូវ អគារទី០៦ (អគារចុងក្រោយ)នេះ ដោយក្រុមហ៊ុននឹងមានរៀបចំជាម្ហូបអាហារសម្រន់ និងភេសជ្ជៈសម្រាប់ទទួលភ្ញៀវ និង អតិថិជនផងដែរ។ ទីតាំងគម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ស្ថិតនៅផ្លូវ២០០៤ (ម៉ៃដា) ជាប់សាលាអន្តរជាតិណរប្រ៊ីឌ។

សម្រាប់ព័ត៌មានលម្អិត 098 733 333