(កំពង់ចាម)៖ ថវិកាបេឡាមរណសង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជនមួយគ្រួសារ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិនាងគ្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ពិធីប្រគល់ថវិកានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលពង្រឹង ក្រុងកំពង់ចាម និងលោកវរសេនីយ៍ទោ អ៉ឹង ប៊ុន អធិការក្រុងកំពង់ចាម។
ក្នុងពិធីនេះក៏មានការចូលរួមពី លោកស្រី ឈាន់ សុធី នា យក រង រដ្ឋបាល ជាតំណាងលោកអភិបាល ក្រុង កំពង់ចាម លោកប្រធាន អនុប្រធាន ស.អ.ក ក្រុង និងសមាជិកសមាជិកាពាក់ពន្ធ័ទាំងអស់ ក្នុងក្រុងកំពង់ចាម។
ថវិកា បេឡាមរណសង្គ្រោះ ចំនួន៤លានរៀល ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ប្រាក់ សោភ័ណ្ឌ អាយុ៥២ឆ្នាំ (មុខសញ្ញានិវត្តន៍ជន) អត្តលេខ៖ RB-18001190 ទួលមរណភាព កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិនាងគ្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានអ្នកទទួលបណ្ដាំឈ្មោះ អ៊ុក ភីរុណ អាយុ៤៩ឆ្នាំ ត្រូវជាប្រពន្ធ៕