(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នឹងធ្វើការជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម០១រូប ជំនួសតំណែង លោក អ៊ុំ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។
តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះបានឱ្យដឹងទៀតថា ឥស្សរជនដែលនឹងត្រូវជ្រើសរើស ត្រូវតែជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជន ដែលមានបទពិសោធន៍ការងារយ៉ាងតិច ១៥ឆ្នាំឡើងទៅក្នុងវិស័យច្បាប់ ឬតុលាការ។
អ្នកមានបំណងចូលរួមក្នុងការជ្រើសតាំងនេះ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
* ត្រូវមានពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១ច្បាប់
* ជីវប្រវត្តិសង្ខេប ០១ច្បាប់
* មានលិខិតបញ្ជាក់ថា មានសញ្ជាតិខ្មែរពីកំណើត ០១ច្បាប់
* មានលិខិតបញ្ជាក់ថាមានបទពិសោធន៍ការងារក្នុងវិស័យច្បាប់ ឬតុលាការយ៉ាងតិច១៥ឆ្នាំ ០១ច្បាប់
* មានលិខិតបញ្ជាក់អំពីសីលធម៌ល្អ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំពីស្ថាប័នសាមី ០១ច្បាប់
* មានសញ្ញាប័ត្រ ឬលិខិតបញ្ជាក់ថា ពិតជាបានប្រឡងជាប់ឧត្តមសិក្សា ០១ច្បាប់
* មានលិខិតថ្កោលទោស ០១ច្បាប់
* មានរូបថត ៤x៦ (ថតចំពីមុខ ហើយគ្មានពាក់វ៉ែនតា) ០៣សន្លឹក ។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នឹងធ្វើការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន នៅរៀងរាល់ម៉ោងធ្វើការ នៅអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ រយៈពេលនៃការទទួលពាក្យសុំ ត្រូវផុតនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៧៖៣០នាទីល្ងាច៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖