(ភ្នំពេញ)៖ លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមអង្គភាពព័ត៌មាន Fresh News បានប្រកាសថា Account Facebook របស់លោកត្រូវបានជនអនាមិកលួចហែក (Hack) និងបានផ្ញើសារទៅខ្ចីលុយគេថែមទៀតផង។
លោក សែម គន្ធា បានប្រកាសមិនទទួលខុសត្រូវតទៅទៀត និងបានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមច្បាប់។
បើតាមលោក សែម គន្ធា បានបញ្ជាក់យ៉ាងដូច្នេះថា «Account Facebook របស់ខ្ញុំ ត្រូវបានជនអនាមិកលួចហែកចូល និងបានឆាតទៅទារលុយ ខ្ចីលុយ និងបម្រើផលប្រយោជន៍គេផ្សេងៗទៀត ដែលខ្ញុំមិនបានដឹងទាល់តែសោះ ដូច្នេះសូមសាធារណជន និងមិត្តភក្តិទាំងឡាយតាម Facebook មានការប្រុងប្រយ័ត្ន និងកុំចាញ់បោកបុគ្គលទាំងនេះ»៕