(ស្ទឹងត្រែង)៖ ផ្ទះចំនួន ៩ខ្នង របស់កម្មករស្នាក់នៅក្នុងក្រុមហ៊ុន អាន ម៉ាឌី ត្រូវបានភ្លើងឆេះគ្មានសល់ នៅរសៀលថ្ងៃទី២៣ ខែកក្កដានេះ ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ខណៈក្រុមកម្មករកំពុងប្រមូលជ័រ ស្រាប់តែមានការផ្អើលឡើងថា មានភ្លើងឆេះផ្ទះ ហើយក៏នាំគ្នាពន្លត់ តែមិនពន្លត់ទាន់ពេលវេលានោះឡើយ។

បើតាមសមត្ថកិច្ច ក្នុងហេតុការណ៍នេះ កម្លាំងជំនាញ បានប្រើទឹកអស់ចំនួនជាង ១០រថយន្ត ទើបរលត់បាន ចំណែកផ្ទះឆេះអស់ ៩ខ្នង ដោយមិនមានអ្នកណាអាចយកឥវ៉ាន់ចេញបានទាន់ពេលនោះ
ទេ៕