(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៧,០៥១គ្រឿង រកឃើញល្មើសច្បាប់១,១៨០គ្រឿង (ម៉ូតូ៦២%) អប់រំ៧៦៦គ្រឿង និងផាកពិន័យ ៤១៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ៣,៥៧៦គ្រឿង, អប់រំ២៦៨គ្រឿង និងផាកពិន័យ១១៦គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១១០,០៤៤គ្រឿង រកឃើញយានយន្តល្មើស២៦,៩២០គ្រឿង (ម៉ូតូ៧១%) ក្នុងនោះអប់រំ៧,៨១៦គ្រឿង និងផាកពិន័យ១៩,១០៤គ្រឿង (ម៉ូតូ៧៥%)ផងដែរ៕