(បាងកក)៖ អគារ King Power Mahanakhon បានក្លាយជាគោលដៅថ្មី និងសាងភាពល្បីល្បាញក្នុងប្រទេសថៃ ក្រោយបើកដំណើរការយូនីតថ្មីស្រឡាងរបស់ខ្លួននៅ The Ritz-Carlton Residences ក្នុងទីក្រុងបាងកក។ ស្ថិតក្នុងតំបន់ពាណិជ្ជកម្ម Sathorn យូនីតស្នាក់នៅក្នុងអាគារដ៏លេចធ្លោមួយនេះ មានចាប់ពីជាន់ទី២៣ ដល់ជាន់ទី៧៣ ខណៈយូនីមួយមានចាប់ពី ២ ទៅ ៤បន្ទប់ឯណោះ។
លោក Marc Begassat នាយកគ្រប់គ្រងនៃ King Power Mahanakhon បានបញ្ជាក់ថា វាពិតជាឱកាសមួយដ៏កម្រ ដើម្បីក្លាយជាម្ចាស់លំនៅឋានក្នុងអាគារដ៏ខ្ពស់នាប្រទេសថៃនេះ។ លោកថា «ដូចដែលយើងខិតខំក្នុងការបន្តបង្កើតនូវទិសដៅមួយ ដែលរួមបញ្ចូលទំាងបដិសណ្ឋារកិច្ចពិសេស មុខម្ហូបដែលទទួលបានពានរង្វាន់ និងការទាក់ទាញលំដាប់ថ្នាក់ពិភពលោក យើងខ្ញុំរីករាយក្នុងការផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ការរស់នៅប្រកបដោយភាពប្រណីតក្នុងទីក្រុង ដែលមានតែនៅ King Power Mahanakhon»។
សម្រាប់យូនីតទំនេរនៅ The Ritz-Carlton Residents គឺមានតម្លៃចាប់ពី ៤៣លានបាតក្នុង១យូនីត ឬចាប់ពី ៣១ម៉ឺនបាតក្នុង១ម៉ែត្រក្រឡា។ លើសពីនេះ ក៏មានសិទ្ធិពិសេសសម្រាប់អតិថិជន ដែលជាវយូនីតរួមមានកាតសមាជិក King Power Crown, Voucher ជាសាច់ប្រាក់សរុប ៥ម៉ឺនបាតសម្រាប់សេវាកម្មអាហារពី Pullman Bangkok King Power Hotel និងសំបុត្រចូលរួមទស្សនាបាល់ទាត់ Premier League ចំនួន២ នៅពហុកីឡដ្ឋាន King Power Stadium នាទីក្រុង Leicester ប្រទេសអង់គ្លេសទៀតផង។
យោងតាមរបាយការណ៍របស់ Euromonitor International’s Top 100 City Destinations ឆ្នាំ២០១៨ ទីក្រុងបាងកក គឺជាទីក្រុងដែលមានអ្នកទស្សនាច្រើនជាងគេទី២ បន្ទាប់ពីទីក្រុងហុងកុង ហើយអចនទ្រព្យទីក្រុងបាងកក ត្រូវបានគេចាត់ទុកថា មានតម្លៃខ្ពស់ធៀបទៅនឹងទីក្រុងធំៗក្នុងតំបន់អាស៊ីដូចជា សិង្ហបុរី និងសៀងហៃ។ ម្យ៉ាងក៏ជាកន្លែងតំបន់ទេសចរណ៍ដ៏ទាក់ទាញផងដែរ ជាក់ស្តែងឆ្នាំមុនមានអ្នកទៅទស្សនារហូត ១,២៣០,៤៧៣នាក់ ទាំងការធ្វើដំណើរទេសចរណ៍ សេវាសុខភាព និងរបៀបរស់នៅបែបស៊ីវិល័យនៅទីនោះ៕