(ភ្នំពេញ)៖ រូបភាពបង្គុំប្រាសាទអង្គរវត្ត (អង្គរតូច) មួយសន្លឹកដែលបានថតពីជ្រុងមួយនៅលើកំពូលភ្នំបាខែង ខេត្តសៀមរាប បានកំពុងទទួលការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្រុមអ្នកលេងហ្វេសបុក ដោយការចែកចាយបន្តគ្នា ដោយសារតែរូបមួយសន្លឹកនេះ បានបង្ហាញឱ្យឃើញនូវភាពដ៏អស្ចារ្យ នៃកំពូលប្រាសាទអង្គវត្ត ដ៏ល្បាញល្បីរបស់ខ្មែរយ៉ាងត្រដែតត្រដឹម ផុសចេញមកកណ្តាលទ្រូងព្រៃព្រឹក្សា ដ៏ខៀវស្រងាត់ បង្កើតបានជាផ្ទាំងទស្សនីយភាព ដ៏អស្ចារ្យមួយដែលនណាៗ ក៏ប្រាថ្នាចង់ឃើញដែរ ពេលទៅលេងភ្នំបាខែងម្តងៗ។
រូបភាពបង្គុំគ្នារបស់ប្រាង្គប្រាសាទអង្គរវត្ត មួយសន្លឹកនេះ គឺថតដោយទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដែលជាកំពូលស្មាត ហ្វូតចុងក្រោយរបស់ OPPO លើស៊េរី Reno ដែលមានបង្កប់បច្ចេកវិទ្យា Zoom ប្រវែងវែងរហូតដល់ទៅ 60 ដងឯណោះ។
លោកអ្នកអាចសង្កេតមើលរូបភាពនេះបាន នោះលោកអ្នកនឹងដឹងអំពីសមត្ថភាពពិតប្រាកដលើបច្ចេកទេស Zoom របស់ OPPO Reno 10X Zoom ថាតើល្អដល់កម្រិតណាក្នុងការទាញយករូបភាពកំពូលប្រាសាទអង្គរវត្ត កាន់តែមកកៀកនឹងភ្នែករបស់លោកអ្នកតែម្តង ចាប់ផ្តើមពីកម្រិត 1X Zoom រហូតដល់ 60X Zoom គឺអាចនិយាយបានថា លោកអ្នកអាចមើលឃើញរូបភាពពីកម្រិតតូចមួយសឹងតែមិនអាចមើលឃើញនឹងភ្នែកបាន មករករូបភាពដែលកាន់តែកៀក និងច្បាស់នៅកម្រិត Zoom កប់ពពករបស់ OPPO ទើបលោកអ្នកដឹងថាវាពិតជាមិនធម្មតារបស់គេមែន។
មិនតែប៉ុណ្ណោះ ដូចលោកអ្នកដឹងស្រាប់ហើយថាទូរស័ព្ទ OPPO Reno 10X Zoom ម៉ូឌែលនេះ អាចប្រើប្រាស់ជំនួសកាមេរ៉ាធំៗ បានក្នុងការថត រូបភាពផលិតឯកសារវែងខ្លីបាន និងអាចថតវីដេអូ 4K បានថែមទៀតផងដោយវាភ្ជាប់មកជាមួយនឹងកាមេរ៉ាក្រោយ៣គ្រាប់ ដែលមានមុខងារសំខាន់ៗ ខុសៗគ្នា ក្នុងការបំលែងរូបភាពដែលស្ថិតនៅទីតាំងកាន់តែឆ្ងាយ មកកាន់តែជិត និងច្បាស់នៅកៀកនឹងភ្នែក របស់លោកអ្នកតែម្តង ដោយវាមានកាមេរ៉ាទំហំ 48 MP ជាកាមេរ៉ាមេ ប្រើប្រាស់សេនស័រ Sony IMX586 មានកម្រិត Aperture f/1.7 កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ជាមួយមុខងារ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពញ័រផងដែរ រីឯកាមេរ៉ាមុខវិញមានទំហំ16MP អមដោយ Flash LED មួយគ្រាប់ ដោយផុសចេញមកក្រៅបែបបញ្ឆិតដូចទ្វារថយន្តស្ពតតម្លៃថ្លៃ ចឹងតើទើបគេដាក់ឈ្មោះវាថាជាជំនួយការដ៏ល្អរបស់ក្រុម Professional Photographer៕