(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់, របួសស្រាល១៥នាក់ និងរបួសធ្ងន់១៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន១៩គ្រឿង, រថយន្តតូច៨គ្រឿង, រថយន្ដធុនធំ៣គ្រឿង យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, កត្តាយាន, មិនប្រកាន់ស្ដាំ និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល២២ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៤៤លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១០៣នាក់ របួសធ្ងន់២៤៧នាក់ និងរបួសស្រាល១៦៦នាក់៕