(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,០៤៣គ្រឿង រកឃើញល្មើសច្បាប់៧០៤គ្រឿង (ម៉ូតូ៤៥%) អប់រំ៤១១គ្រឿង និងផាកពិន័យ២៩៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន១,៥៣២គ្រឿង, អប់រំ១៩៩គ្រឿង និងផាកពិន័យ១៣៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៦,០០១គ្រឿង រកឃើញយានយន្តល្មើស២៦,២១៦គ្រឿង(ម៉ូតូ៧១%) ក្នុងនោះអប់រំ៧,៤០៥គ្រឿង និងផាកពិន័យ១៨,៨១១គ្រឿង (ម៉ូតូ៧៥គ្រឿង)៕