(ព្រះវិហារ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពទំនិញវេចខ្ចប់ស្រេច តាមផ្ទះលក់ទំនិញនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ជាលទ្ធផលបានរកឃើញផលិតផល ៩មុខ ហួសកាលបរិច្ឆេទ ព្រមទាំងដកហូតដុតកម្ទេចចោល។

មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះអង្កេតទំនិញ ដែលកំពុងដាក់តាំងលក់ ភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ខាងលើ រួចមកក្រុមការងារបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណចំនួន ៩មុខរួមមាន៖

1/-ទឹកក្រូច ចំនួន ១១ដប= ៥,៥លីត្រ
2/ទឹកស៊ីអ៊ីវ ចំនួន ០១ដប= ០,៥លីត្រ
3/-ចាហួយតក្កតា ចំនួន ០៥កែវ= ៥,៤២៥គីឡូក្រាម
4/-នំចម្រុះ ចំនួន ៣២ថង់= ២២,៥គីឡូក្រាម
5/-ត្រីខ ចំនួន០២កំប៉ុង= ០,៣១គីឡូក្រាម
6/-ស្ករគ្រាប់ ចំនួន ០៦ប្រអប់= ២,៤គីឡូក្រាម។
7/-ដំណាប់ដូង ចំនួន ៤០ថង់= ២៨គីឡូក្រាម
8/-ទឹកដោះគោខាប់ ចំនួន ០២កំប៉ុង= ០,៧៨គីឡូក្រាម
9/-ស្ពៃកំប៉ុង ចំនួន ០២កំប៉ុង= ០,៦៨គីឡូក្រាម។ ក្រុមការងារបានធ្វើកំណត់ ដកហូតដុតកម្ទេចចោលភ្លាមៗ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ហើយមិនប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕

\