(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំពិធីប្រកាសតែងតាំងប្រធាននាយកដ្ឋាន៤រូប និងប្រធានលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ១រូប ជំនួសមុខតំណែងមន្រ្តីចាស់ ដែលចូលនិវត្តន៍។
តាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ពិធីប្រកាសតែងតាំងនេះ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រោមវត្តមានរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងមានការចូលរួមពី សមាជិក គ.ជ.ប និងមន្ត្រី គ.ជ.ប ជាច្រើនរូប។
បើតាមសេចក្តីជូនដំណឹងដដែល, នៅក្នុងពិធីប្រកាសតែងតាំងមន្ត្រីថ្មីចំនួន៥រូបខាងលើ លោក ស៊ិក ប៊ុនហុក នឹងធ្វើការសំណេះសំណាល ជុំវិញការវិវឌ្ឍការងាររបស់ គ.ជ.ប ក៏ដូចជាការងារកំណែទម្រង់ការបោះឆ្នោតផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖