(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម របស់ក្រសួងមហាផ្ទៃ។

ក្នុងផែនការនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការដែលត្រូវអនុវត្តរួមមាន៖

*ទី១៖ បង្កើនយុទ្ធនាការឃោសនា ផ្សព្វផ្សាយអប់រំ ស្ដីពីគ្រឿងញៀន

*ទី២៖ ពង្រឹងវិធានការអនុវត្តច្បាប់ និងបង្កើនវិធានការជំនាញ

*ទី៣៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ៕