(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១៦នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង, រថយន្តតូច៥គ្រឿង និងរថយន្ដធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាប់ស្ដាំ, ប្រជែង, ស្រវឹង និងកត្ដាយាន។
សូមបញ្ជាក់ថា រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង២២៩លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩៤នាក់ របួសធ្ងន់២៣០នាក់ និងរបួសស្រាល១៥១នាក់៕