(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៣២៦គ្រឿង រកឃើញល្មើសច្បាប់៧៤២គ្រឿង (ម៉ូតូ៤៥%) អប់រំ៣៣៤គ្រឿង និងផាកពិន័យ៤០៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២១ ខែកក្កដានេះ ត្រួតពិនិត្យរួម បានចំនួន១,៧២៥គ្រឿង, អប់រំ១៣៨គ្រឿង និងផាកពិន័យ១២៣គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៦,០០១គ្រឿង រកឃើញយានយន្តល្មើស២៦,២១៦គ្រឿង (ម៉ូតូ៧១%) ក្នុងនោះអប់រំ៧,៤០៥គ្រឿង និងផាកពិន័យ១៨,៨១១គ្រឿង៕