(ភ្នំពេញ)៖ គតិបណ្ឌិតចំនួន១០ ពីអ្នកប្រាជ្ញ បុគ្គលជោគជ័យ និងទស្សវិទូជុំវិញពិភពលោក សម្រាប់សប្ដាហ៍ថ្មីនេះ រួមមាន៖
១៖ ដើម្បីចាកពីផុតសេចក្ដីទុក្ខ ត្រូវបញ្ឈប់ភាពលោភលន់ជាមុន ពីព្រោះភាពលោភលន់ជាប្រភពនៃសេចក្ដីទុក្ខ។ ព្រះពុទ្ធ
២៖ បុគ្គល់ជាន់ខ្ពស់រមែងដាក់ខ្លួនក្នុងការនិយាយស្ដី ប៉ុន្តែនាំមុខអ្នកដទៃដោយទង្វើរបស់ខ្លួន។ សុភាសិតខ្មែរ
៣៖ ខ្ញុំមិនអាចទុកចិត្តបុគ្គលណាដែលគ្រប់គ្រងអ្នកដទៃ ទាំងដែលខ្លួនគេមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ។ លោក រ៉ូបឺតអេលី ឧត្តមសេនីយ៍អាមេរិក
៤៖ ពេលវេលារបស់អ្នកមានកំណត់ ដូច្នេះហើយកុំចំណាយវាដោយការរស់នៅតាមជីវិតអ្នកដទៃ។ លោក ស្ទីវ ចប ស្ថានិកក្រុមហ៊ុន Apple
៥៖ មនុស្សទន់ជ្រោយជឿលើសំណាង មនុស្សខ្លាំងជឿលើហេតុនិងផល។ លោក Ralph Emerson
៦៖ ភាពអត់ធ្មត់ គឺជាដើមឈើដ៏ល្វីងជូរចត់។ អារីស្តូត ទស្សនវិទូក្រិច
៧៖ ចំណេះដឹងចាប់ផ្ដើមពីភាពងឿងឆ្ងល់។ សូក្រាត ទស្សនវិទូក្រិច
៨៖ សៀវភៅដែលអាចជួយអ្នកបានច្រើនបំផុត គឺជាសៀវភៅដែលធ្វើឱ្យអ្នកគិតច្រើនបំផុត។ លោក ធីដឺ ផាឃី
៩៖ កុំនិយាយថាមិនអាចបើអ្នកមិនទាន់សាកល្បង។ ស្ទីវ ចប
១០៖ មនុស្សអស្ចារ្យតែងតែគិតពីគុណធម៌ជាធំ មនុស្សសាមញ្ញតែងតែគិតពីសុខមាលភាព។ ខុង ជឺ ទស្សនវិទូចិន៕