Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឱកាសពិសេស! បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ៦A ប្រកាសផ្តល់រថយន្ត Masda-2 ជូនអតិថិជន

21-07-2019 10:12

(ភ្នំពេញ)៖ បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ៦A ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេស ដោយផ្តល់ជូនរថយន្ត Masda-2 សម្រាប់ការកក់ប្រភេទវីឡាឃ្វីន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ មិនត្រឹមតែប៉ុណ្ណោះនៅមានការផ្ដល់បណ្តោងខ្សែកពេជ្រ និងមាស រួមទាំងចាប់រង្វាន់បន្ថែមយករង្វាន់ជាច្រើនទៀត ក្នុងឱកាសដែរ ឌឹ ផ្លរ៉ា ប្រកាសបើកសម្ពោធជាផ្លូវការ នូវប្រភេទផ្ទះវីឡា ឃ្វីន នៅសណ្ឋាគាសូហ្វីតែលភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ប្រភេទបុរី ឌឹ ផ្លរ៉ា បានទទួការគាំទ្រយ៉ាងខ្លាំពីសំណាក់អតិថិជនទៅលើប្រភេទ វីឡាភ្លោះ វីឡាកូនកាត់ និងហ្សបហោសន៍ ហើយពេលនេះ ឌឹ ផ្លរ៉ា ក៏បានសម្រេចបើកលក់ជាផ្លូវការនូវប្រភេទ វីឡាឃ្វីន នេះ ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។

វីឡាឃ្វីន ជាប្រភេទវីឡាទោលដាច់ដោយឡែក និងប្រណិត មានការរចនាឡើងយ៉ាងឥតខ្ចោះ ទាន់សម័យនាសតវត្សទី២១ ជាម៉ូតថ្មីប្លែកល្អឯក និងមានបំពាក់ទៅដោយប្រព័នបច្ចេកវិទ្យាទំនើប ដោយស្កេនកាតដែរមានលក្ខណៈឯកជនភាព សម្រាប់អតិថិជនដែររស់នៅប្លុក វីឡា ឃ្វីន ងាយស្រួលរស់នៅ និងស៊ីវិល័យ។ មិនត្រឹមតែប៉ុណ្ណោះប្រភេទ វីឡានេះមានទំហំធំងាយស្រួល សម្រាប់អតិថិជនក្នុងការរៀបចំសួនច្បារ ឬកន្លែងសម្រាប់ក្មេងតូចៗ រត់លេងជុំវិញបរិវេណផ្ទះ ជប់លៀងជាលក្ខណៈគ្រួសារ និងមានទីធ្លាធំទូលាយងាយស្រួលចតឡាន។

បុរី ឌឹ ផ្លរ៉ា ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែង របស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅឋាន តាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និងអឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឲ្យអតិថិជនរស់នៅក្នុងលំនៅឋានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខ ក្នុងវីឡាគ្រប់ប្រភេទវីឡា និងផ្ទះល្វែងអាជីវកម្ម និងមានទីតាំងភូមិសាស្រ្តល្អ តាមបណ្តោយផ្លូវជាតិ៦A ក្នុងតំបន់អភិវឌ្ឍន៍ នៃទីក្រុងរណបថ្មីជ្រោយចង្វារ ដែលរួមមាន សួនសត្វសាហារី, សណ្ឋាគារលំដាប់ផ្កាយប្រាំ, ពហុកីឡដ្ឋានមរតកតេជោថ្មី និងគម្រោងអភិឌ្ឍន៍ផ្សេងៗជាច្រើនទៀត។

ផ្លូវជាតិលេខ៦អា ជាផ្លូវភ្លោះធំបំផុតរបស់កម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសេដ្ឋកិច្ចកំពង់ចាម និងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍វប្បធម៌ ដ៏មានសក្ដាដានុពលរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/087 366 886។
website: www.boreytheflora.com
Facebook: www.facebook.com/boreytheflora៕