Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាំកុងត្រូលខេត្តសៀមរាប សហការជាមួយមន្រ្ដីមន្ទីរពាណិជ្ជកម្មខេត្ត ត្រួតពិនិត្យទំនិញនៅផ្សារស្រុកវ៉ារិន និងស្រុកបន្ទាយស្រី, ជាលទ្ធផលរកពុំឃើញ មានសារធាតុគីមីហាមឃាត់

20-07-2019 14:56

(សៀមរាប)៖ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ បានសហការជាមួយ មន្រ្ដីមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅត្រួតពិនិត្យទំនិញនៅផ្សារចំនួនពីរ គឺស្រុកវ៉ារិន និងស្រុកបន្ទាយស្រី។

នៅវេលាពេលព្រឹក ដោយមានការសហការជាមួយម្ចាស់ផ្សារស្រែណូយ ដែលមានទីតាំងនៅភូមិ វត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ក្រុមការងារ បានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ លើផលិតផលបានចំនួន ៧គំរូ មានដូចជា៖ ត្រីងៀត, សណ្ដែកបណ្ដុះ, គុយទាវសរសៃតូច(ភ្នំពេញ), សាច់ក្រក, ខ្ញីហាន់, បាញ់កាញ់, និងស្ពៃជ្រក់។

នៅរសៀលថ្ងៃខែឆ្នាំដដែល ក្រុមការងារក៏បានសហការជាមួយម្ចាស់ផ្សារបន្ទាយស្រី ចុះត្រួតពិនិត្យនៅផ្សារបន្ទាយស្រី ភូមិបន្ទាយស្រី ឃុំខ្នារសណ្ដក ស្រុកបន្ទាយស្រី និងបានតេស្តបឋមរកសារធាតុគីមី ហាមឃាត់លើគំរូចំនួន៥ មានដូចជា៖ សណ្ដែកបណ្ដុះ, ស្ពៃជ្រក់, តៅហ៊ូ, ខ្ញី, និងសរសៃគុយទាវ។

ជាលទ្ធផល ក្រោយពីការធ្វើតេស្ត ដោយប្រើតេស្តឃីត លើផលិតផលម្ហូបអាហារទាំងពីរផ្សារខាងលើ ក្រុមការងារពុំបានរកឃើញសារធាតុគីមី ណាមួយឡើយ។

ក្រោយពីសកម្មភាពខាងលើ ក្រុមការងារក៏បានបន្តចុះត្រួតពិនិត្យមើល ផលិតផលវេចខ្ចប់ជាស្រេច ដើម្បីពិនិត្យមើលកាលផុតរយៈពេលប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែសស៉ីជាដើម។
ជាលទ្ធផលពុំមានជួបផលិតផលណាខុសប្រក្រតីទេ។ ក្រុមការងារព្រមទាំងបានបន្ត ផ្សព្វផ្សាយផ្ទាំងរូបភាពដល់អាជីវករ ដែលលក់ដូរក្នុងផ្សារផងដែរ៕