(កំពង់ចាម)៖ ស្ថានីយទូរទស្សន៍ CTN បានរៀបចំកម្មវិធី ប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោកម្តងរួចមកហើយ ដោយទទួលបានការគ្រាំទ្រ ពីទស្សនិកជនជាច្រើន ក្នុងនោះក៏មានប្រិយមិត្តខ្លះទៀត ជាហ្វេនរបស់បេក្ខជនប្រឡងកម្មវិធី «Master Chef Khmer» ផងដែរ។ ដើម្បីប្រកួតប្រជែង កម្មវិធីចំអិនម្ហូបលំដាប់ថ្នាក់ពិភពលោករដូវកាលទី២នេះ «Master Chef Khmer» បានទទួលចុះឈ្មោះជ្រើសរើសបេក្ខភាព ដល់ខេត្តកំពង់ចាមហើយ!
នៅក្នុងឆ្នាំ២០១៩នេះ ស្ថានីយទូរទស្សន៍ CTN ក៏បានចាប់ផ្តើមរៀបចំ ជ្រើសរើសបេក្ខជនដែលមានបំណង ចង់បញ្ចេញសមត្ថភាពធ្វើម្ហូប និងចង់បង្ហាញស្នាដៃធ្វើម្ហូបរបស់ខ្លួន ដើម្បីក្លាយជា កំពូលចុងភៅឯក និងឈ្នះរង្វាន់សរុបជាទឹកប្រាក់ ចំនួន ៥០០០០ដុល្លារ (ប្រាំម៉ឺនដុល្លារ) នៅក្នុងកម្មវិធី ប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក។ កម្មវិធីប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក បានចាប់ផ្ដើមទទួលពាក្យតាមបណ្ដាខេត្តហើយនានា សូមកុំឲ្យខកខានឱកាសឈ្នះរង្វាន់ សរុបជាទឹកប្រាក់ ចំនួន $៥០,០០០ (ប្រាំម៉ឺនដុល្លារ) កន្លងហួសឲ្យសោះ។ តើអ្នកធ្លាប់មានក្តីស្រម៉ៃក្លាយខ្លួន ជាកំពូលចុងភៅឯកបន្ទាប់ ហើយទទួលបានរង្វាន់ដែលគិតជាទឹកប្រាក់ស្មើនឹង ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដែរ ឬទេ?
ក្នុងពេលនេះ ក្រុមការងារផលិតកម្មវិធីទូរទស្សន៍របស់ CTN បានធ្វើដំណើរទៅចែកចាយ និងទទួលពាក្យប្រកួតជ្រើសរើសបេក្ខភាព Master Chef Khmer រដូវកាលទី២ដល់ខេត្តកមពង់ចាមហើយ សូមកុំភ្លេចធ្វើម្ហូបមួយមុខ មកដាក់ពាក្យនៅសណ្ឋាគារ ៧មករា ខេត្តកំពង់ចាម ឬចូលទៅកាន់ https://www.facebook.com/7makaraHotel/។
ជាមួយគ្នានេះក្រុមការងារនឹងធ្វើដំណើរទៅចែកចាយ និងទទួលពាក្យប្រកួតជ្រើសរើសបេក្ខភាព MasterChef Khmer នៅខេត្ត សៀមរាបចាប់ពីថ្ងៃទី ២៣ និង២៤ ខែកក្កដា នៅសណ្ឋាគារ ណេតឈើរ៉ា រីសត។ ខេត្ត បាត់ដំបងចាប់ពីថ្ងៃទី ២៦ និង២៧ ខែកក្កដា នៅសណ្ឋាគារ ខេមរាបាត់ដំបង១។ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៣០-៣១ ខែកក្កដា និង០១ ខែសីហា នៅស្ថានីយទូរទស្សន៍ CTN ឬស្សីកែវ ចាប់ទទួលពាក្យពីម៉ោង ៩៖០០នាទី ព្រឹកតទៅ។ ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ MasterChef Khmer ឬ ទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៩ ៨៨៨ ៧៧៣ និង ០៦១ ៥៥៥ ៤២៨៕