(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,៤៤៨គ្រឿង រកឃើញល្មើសច្បាប់១,៥៨០គ្រឿង (ម៉ូតូ៧២%) អប់រំ៤៤៩គ្រឿង និងផាកពិន័យ ១,១៣១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ៣,៣៣៩គ្រឿង, អប់រំ២៦២គ្រឿង និងផាកពិន័យ៨៦៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩៩,១២៣គ្រឿង រកឃើញយានយន្តល្មើស២៤,៤៨៧គ្រឿង (ម៉ូតូ៧២%) ក្នុងនោះអប់រំ៦,៧៤២គ្រឿង និងផាកពិន័យ១៧,៧៤៥គ្រឿង (ម៉ូតូ៧៦%)ផងដែរ៕