ភាពញៀនគ្រឿងញៀន មិនមែនជាបទឧក្រិដ្ឋ តែជាជំងឺខួរក្បាលអាចព្យាបាលបាន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែកក្កដា៖ បង្ក្រាប២៨ករណី ឃាត់ខ្លួន៦១នាក់
19-07-2019 17:18
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២៨ករណី ក្នុងនោះមានករណីប្រើប្រាស់១១ករណី និងជួញដូរ ១៧ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៦១នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤,៧០០ករណី ឃាត់មនុស្ស ១០,២១២នាក់ (ស្រី ៧៤៧នាក់) ក្នុងនោះមានជនបរទេស ១៨៧នាក់ផងដែរ៕