(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាព និងដំណោះស្រាយ លើបញ្ហាអ្នកជាប់ឃុំដែលមិនទាន់បានជំនុំជម្រះ។
កិច្ចប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា អមសាលាដំបូងទូទាំងប្រទេសនេះត្រូវបានរៀបចំទ្បើង ដើម្បីពិនិត្យ ពិភាក្សា អំពីបញ្ហាប្រឈម និងរកដំណោះស្រាយច្បាប់ ពាក់ព័ន្ធ នឹងអ្នកជាប់ឃុំ ដែលមិនទាន់បានជំនុំជម្រះ ក្នុងគោលបំណងចូលរួមចំណែកដោះស្រាយ បញ្ហាចង្អៀតណែនក្នុងពន្ធនាគារបច្ចុប្បន្ននេះ។